ខេត្តកណ្ដាល÷ អនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផែនប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលខ្ពប ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) ។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ករណីបង្ក្រាបនេះកើតឡើងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១២ និង ៣០នាទី នៅចំណុចភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យ ចំនួន ០៣នាក់(ឃាត់ខ្លួន)
១/.ឈ្មោះ ស៊ន ចាន់នី ហៅ គម ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាងខេត្តកណ្តាល ។ វិជ្ជមាននូវសារធាតុញៀនក្នុងទឹកនោម (+) ។
២/. ឈ្មោះ ក្លីន សីហា ហៅ ស្រួច ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។ វិជ្ជមាននូវសារធាតុញៀនក្នុងទឹកនោម (+) ។
៣/.ឈ្មោះ សុខឃី សិទ្ធ ហៅចាប សិទ្ធភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ វិជ្ជមាននូវសារធាតុញៀនក្នុងទឹកនោម (+)
+វត្ថុតាងចាប់យក
១/.សារធាតុញៀនមេតំហ្វេតាមីន(ម៉ាទឹកកក)០៣ កញ្ចប់ទម្ងន់ ៥,៨៧ក្រាម។
២. ក្រដាស់ប្រាក់មួយម៉ឺនរៀលចំនួន ២ សន្លឹក។
៣.កាំបិតផ្គាក់ ចំនួន ១ ដើម។
៤.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










