ក្មេងស្ទាវមួយក្រុម កា.ប់គ្នា មិនអស់ចិត្ត បោកគ្រាប់បែកបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចនិងអាជ្ញាធរមានការញាប់ដៃញាប់ជើងទាំងពាក់កណ្ដាលអធ្រាត្រ ខណៈក្រុមក្មេងស្ទាវមួយក្រុមដេញវាយកាប់គ្នាមិនអស់ចិត្ត ថែមទាំង បោ កគ្រាប់បែកបង្ករឲ្យអ្នកមានរងរបួសនៅរំលងអធ្រាត្រថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៦ ឋិតនៅភូមិមិត្តភាពសង្កាត់ក្រុងប៉ោយប៉ែត។

តាមប្រជាពលរដ្ឋនៅក្បែរហេតុការបាននិយាយថាៈក្នុងស្ថានការខាងលើនោះគេមិនដឹងថាមានអ្នករងរបួសប៉ុន្មានអ្នកនោះទេព្រោះឃើញមានរថយន្តសង្គ្រោះមកដឹកអ្នករងរបួស ព្រោះគាត់មិនបានទៅជិតខ្លាចមានបក្ខពួកជនបង្កមកបាញ់ឫបោកគ្រាប់បែកបន្ថែមទៀតអាចបង្ករគ្រោះដល់ពួកគាត់។

តាមការសាកសួរលោកសន មុន្នីមេភូមិខាងលើបានប្រាប់ថាៈករណីនេះដែរលោកបានចុះទៅដល់កន្លែងកើតហេតុជាមួយក្រុមអាជ្ញាធរនិងសមត្ថកិច្ចដើម្បីស្រាវជ្រាវ និងឃាត់ខ្លួនបានម្នាក់នៅកន្លែងកើតហេតុ។ លោកបន្តថា ក្រុមក្មេងស្ទាវខាងលើពួកគេមានជម្លោះគ្នានៅ

ចំណុចផ្លូវជាតិលេខ58រួចក៏ជិះម៉ូតូប្រដេញគ្នាមកដល់ចំណុចកើតហេតុខាងលើបានបាញ់២គ្រាប់មិនអស់ចិត្តក៏បោកគ្រាប់បែកគំរាមដៃគូរ បន្ថែមបង្កភ្ញាក់ផ្អើលពេញភូមិ។ លោកថា នៅភ្លាមៗនោះដែរកម្លាំងអាវុធហត្ថបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបក្ខពួកជនដៃដល់ដែលបង្កអសន្តិសុខបានចំនួន៩នាក់បន្ថែមទៀត។ រឿងរ៉ាវខាងលើនេះរហូតមកដល់រសៀលថ្ងៃដដែលដែលអ្នកព័ត៏មានយើងមិនទាន់បានទទួលព័ត៌ថា ករណីខាងលើថាជាករណីកាប់ប្លន់ឫក៏ជាករណីស្នេហាត្រីកោណ ព្រោះសមត្ថកិច្ចនៅស្រាវជ្រាវតាមចាប់ជនដៃដល់បន្តទៀត ដើម្បីសន្តិសុខនិងភូមិឃុំមានសុវត្តិភាព៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print