ខេត្តកណ្តាល÷ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ម៉ោង ១៧.០០នាទីនៅត្រង់ចំណុចដីចំការស្ថិតនៅភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាលមានករណីលួចម៉ូតូមួយបានកើតឡើង។
ជនរងគ្រោះឈ្មោះហាក់ ព្រលឹង ភេទប្រុស អាយុ ៤៥ឆ្នាំរស់នៅភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរកសិករ ។ ជនសង្ស័យចំនួន ០២នាក់៖ ១-ឈ្មោះ រិទ្ធ បូរី ហៅហ៊ីម ភេទប្រុស អាយុ ៣០ឆ្នាំជនជាតិខ្មែរ រស់នៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលមានមុខរបរមិនពិតប្រាកដត្រូវឃាត់ខ្លួននិង ២-ឈ្មោះសុង ម៉េងឡុង ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល មានមុខរបរមិនពិតប្រាកដ(គេចខ្លួន)។ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម(+)។
វត្ថុតាងចាប់យក៖
១-ម៉ូតូ០១គ្រឿងម៉ាកHONDA C១២៥ចំនួន០១គ្រឿងពណ៌ខ្មៅពាក់ផ្លាកលេខកណ្តាល1AC-៤៥៦១ (របស់ជនរងគ្រោះ)។
២-ដែកបួនជ្រុងមុខសំប៉ែតចំនួន០១ (របស់ជនសង្ស័យ)។
៣-សោរខ្សៀលេខ៨រាងអក្សរL ចំនួន០១ (របស់ជនសង្ស័យ)។
សម្ភារៈបាត់បង់៖
-ម៉ូតូ០១គ្រឿងម៉ាកHONDA C 125 ពណ៌ខ្មៅពាក់ផ្លាកលេខ កណ្តាល 1AC-4561(យកបានមកវិញ)។
លោកវរសេនីយ៍ឯកយី វណ្ណដា អធិការក្រុងតាខ្មៅបាន ឱ្យដឹងថា ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៧ និង០០នាទីកូនស្រីរបស់ជនរងគ្រោះបានជិះម៉ូតូ០១ គ្រឿងម៉ាក HONDA C125ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1AC-4561ចេញពីផ្ទះទៅរកទិញទឹកកក។បន្ទាប់មកក៏បានជិះបង្ហួសទៅដល់ដីចម្ការមួយកន្លែងស្ថិតនៅភូមិចុងកោះ សង្កាត់កោះអន្លង់ចិនក្រុងតាខ្មៅ ខេត្តកណ្តាល។
ពេលជិះម៉ូតូទៅដល់ដីចម្ការ,ជនរងគ្រោះបានយកម៉ូតូមកចតទុកនៅលើចិញ្ចើមផ្លូវក្រៅរបងដីចម្ការ។ បន្ទាប់ មកក៏ភ្លេចដកកូនសោរម៉ូតូចេញពីម៉ូតូ រួចជនរងគ្រោះបានដើរចូលទៅក្នុងដីចម្ការបានមួយភ្លេតក៏ដើរចេញមកកន្លែងម៉ូតូវិញ ស្រាប់តែឃើញមានជនសង្ស័យចំនួន ០២នាក់បានធ្វើសកម្មភាពឡើងជិះ បំរ៉ុងគេចខ្លួនតែត្រូវជនរងគ្រោះស្រែក ចោរៗក៏ផ្អើលដល់អ្នកភូមិតាមដេញចាប់បានម្នាក់ឈ្មោះរិទ្ធ បូរី យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍កោះអន្លង់ចិនរួមទាំងវត្ថុតាំងយកមកសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួននិងបក្ខពួកពិតជាបាននាំគ្នាធ្វើសកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះខាងលើប្រាកដមែន៕
ដោយ៖ សុរិយា










