ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូមនីយ៍កម្ម និងសំណង់ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ បានសំណេរ បង្ហោះលើផេកផ្លូវការថា ៖ ទោះបីជាកត្តាពេលវេលា និងបែបបទរស់នៅរបស់ប្រជាជនយើង បានធ្វើឱ្យទស្សនៈនៃការដឹកនាំ និងការកំណត់បេសកកម្មលើវិស័យបរិស្ថានរវាងខ្ញុំ និងលោកពូ ខៀវ មុត មិនដូចគ្នាទាំងស្រុង ប៉ុន្តែ លោកពូ ខៀវ មុត បានបង្ហាញឱ្យខ្ញុំឃើញថា លោកពូគឺជាសហការី និងជាកម្មាភិបាលមួយរូប ដែលមានភាពស្មោះត្រង់នឹងគណបក្ស ស្មោះត្រង់នឹងការងារ ព្រមទាំងជាបុគ្គលដែលមានស្មារតីទទួលខុសត្រូវខ្ពស់។
លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកឡើងថា ៖ «គំរូវីរភាព និងអនុស្សាវរីយ៍ការងារដែលលោកពូបន្សល់ទុកនេះ នឹងដក់ជាប់ក្នុងក្រអៅបេះដូង របស់ខ្ញុំជានិច្ច» ៕
...
ដោយ ៖ សិលា













