កម្លាំងជំនាញនគរបាលស្រុកត្រពាំងប្រាសាទបើកការ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនា

ចែករំលែក៖

ខេត្តឧត្តរមានជ័យ÷ មន្ត្រីនគរបាលស្រុកត្រពាំងប្រាសាទឲ្យដឹងនៅព្រឹកថ្ងៃទី១៧ខែតុលានេះថា កម្លាំងនគរបាលស្រុកត្រពាំងប្រាសាទ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីបង្កអំពើហិង្សាដោយចេតនា

សមត្ថកិច្ចឃាត់ខ្លួនក្រុមជនសង្ស័យពាក់ព័ន្ធករណីរឿងគុំនំ បណ្តាលឱ្យជនរងគ្រោះរងរបួស ដើមី្បកសាងសំណុំ រឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តឧត្តរមានជ័យ។

 

ដោយអនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ និងមានការបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក ហម ភិរក្ស ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ៖

 

កាលពីវេលាម៉ោង ១៦:៣០ នាទីរសៀល ថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២៦ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ដាច់ និងប៉ុស្តិ៍ព្រះប្រឡាយ បានបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដែលបានកើតឡើងកាលពីវេលាម៉ោង ២១:៣០ នាទីយប់ ថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០២៦ នៅចំណុចជិតមណ្ឌលសុខភាពទំនប់ដាច់ ស្ថិតក្នុងភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

 

ប្រភពបានឲ្យដឹងថា ជនរងគ្រោះ៖ ឈ្មោះ ភ* ស* (ប្រុស អាយុ ១៤ឆ្នាំ) រស់នៅភូមិទួលចារ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ (រងរបួសត្រង់ក្បាល)។ ក្រុមជនសង្ស័យ (០៣នាក់)៖

១. ឈ្មោះ ភ* ម* (ប្រុស អាយុ ១៦ឆ្នាំ – អ្នកបើកបរ)

២. ឈ្មោះ ស* ស* (ប្រុស អាយុ ១៥ឆ្នាំ – អ្នកធ្វើសកម្មភាព)

៣. ឈ្មោះ ស្រ* ល* (ប្រុស អាយុ ១៥ឆ្នាំ – អ្នករួមដំណើរ)

 

ក្រោយការសាកសួរ ជនសង្ស័យទាំង ០៣នាក់ បានសារភាពថា ពួកខ្លួនពិតជាបានរួមគំនិតគ្នាធ្វើសកម្មភាពបង្កហិង្សាលើជនរងគ្រោះប្រាកដមែន ដោយសារតែមានរឿងទំនាស់គុំនំជាមួយគ្នានាពេលកន្លងមក។

 

បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើមី្បកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print