នគរបាលស្រុកគាស់ក្រឡ នាំខ្លួនអ្នកលេងល្បែងស៊ីសង ដោយខុសច្បាប់០៨នាក់ អប់រំណែនាំ

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៥និង១០នាទី ដោយអនុវត្តបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដឹកនាំដោយលោកអនុវរសេនីយ៍ឯក ចាន់ ថានូ អធិការនគរបាលស្រុកគាស់ក្រឡ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (ប្រជល់មាន់) ០១ករណី នៅចំណុចភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន០៨នាក់ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ។

វត្ថុតាងដកហូតបានរួមមាន៖ សង្វៀនប្រជល់មាន់ចំនួន០១, ស៊ុមដាក់មាន់ចំនួន០១, ជញ្ជីងថ្លឹងចំនួន០១, មាន់ចំនួន០៣ក្បាល, ចង្រ្កានហ្គាសចំនួន០១ និងម៉ូតូចំនួន០៨គ្រឿង។

...

ពេលនាំខ្លួនមកធ្វើការសាកសួរ នៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៨នាក់ ខាងលើត្រូវបានធ្វើការអប់រំ និងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀត រួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print