ខេត្តកំពង់ឆ្នាំង÷នៅរសៀលថ្ងៃទី១៧ខែតុលាឆ្នាំ២០២៦ នេះមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាដោយមានការសម្របសម្រួលពីតំណាងអយ្យការខេត្តកំពង់ឆ្នាំងលោក វរ:សេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដោយបង្ក្រាបករណីជួញដូរប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ១១នាក់។
នៅម៉ោង៨.៣០ នាទីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើស អ.ហ ខេត្តកំពង់ឆ្នាំងនិងកម្លាំងមូលដ្ឋាន អ.ហ ស្រុករលាប្អៀរសហការជាមួយ កម្លាំង អ.ហ ក្រុងកំពង់ឆ្នាំងដឹកនាំដោយ លោកវរសេនីយ៍ទោ លឹម ហាក់ ប្រធានមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស បានចុះស្រាវជ្រាវ នៅចំណុចភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១១ នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។
ជនសង្ស័យទាំង១១នាក់មានឈ្មោះដូចខាងក្រោម÷
១- ឈ្មោះ ហឿន រដ្ឋា ភេទប្រុសអាយុ៣៤ឆ្នាំសញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអណ្តូងចេក ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
២- ឈ្មោះ យ៉ែម មករា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអណ្តូងចេក ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
៣- ឈ្មោះ ឆៃ មករា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិរងបំពង ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
៤-ឈ្មោះ ឡេង ឌីណា ភេទប្រុស អាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ(មិនពិតប្រាកដ)អាស័យដ្ឋានរស់នៅភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
៥- ឈ្មោះ សយ សុខនៅ ភេទប្រុសអាយុ២២ឆ្នាំ សញ្ជាតិខ្មែរមុខរបរ(មិនពិតប្រាដក)រស់នៅភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
៦- ឈ្មោះ ឯម តួ ភេទប្រុស អាយុ២២ឆ្នាំ សញ្ជាតិខ្មែរមុខរបរ(មិនពិតប្រាកដ)រស់នៅភូមិអណ្តូងជ្រៃ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
៧- ឈ្មោះ ឃីម សុជា ភេទប្រុសអាយុ១៦ឆ្នាំ សញ្ជាតិខ្មែរមុខរបរ(មិនពិតប្រាកដ)រស់នៅភូមិព្រៃពួច ឃុំជ្រៃបាក់់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
៨- ឈ្មោះ សូយ តុលា ភេទប្រុសអាយុ២១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ(មិនពិតប្រាកដ)រស់នៅភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
៩- ឈ្មោះ វ៉ាត វណ្ណៈ ភេទប្រុស អាយុ ៣៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអណ្តូងជ្រៃ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
១០- ឈ្មោះ ម៉ៅ ឈាវ ភេទប្រុសអាយុ២០ឆ្នាំ សញ្ជាតិខ្មែរ មុខរបប មិនពិតប្រាកដ រស់នៅភូមិឧម្ពរ ឃុំស្វាយជ្រុំស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
១១- ឈ្មោះ អឿន សុធារ៉ា ភេទប្រុស អាយុ ៤០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ ជាងដែក រស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដករហូតវត្ថុតាងរួមមាន÷ ១- ម្ស៉ៅក្រាមពណ៌សថ្លា សង្ស័យម៉ាទឹកកក ចំនួន០៧កញ្ចប់ ធំ០១កញ្ចប់ ទម្ងន់ ១.៩៥ក្រាម ថ្លឹងទាំងសំបកវេចកញ្ចប់។
២- ម៉ូតូចំនួន ០២គ្រឿង ម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១A.៩០៧១និងម៉ាក(សង់កូរ៉េ)ពណ៌ក្រហម អត់ស្លាកលេខ ។
៣- ទូរស័ព្ទដៃ ចំនួន០៦គ្រឿង។
៤- គ្រាប់កាំភ្លើងចំនួន១៨គ្រាប់ (ប្រភេទ គ្រាប់ កាំភ្លើងការប៊ីន)
៥- សំភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង១១នាក់រួមនិងវត្ថុតាងខាងលេីការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូននីតិវិធី៕










