ពលរដ្ឋសង្កាត់ចោមចៅទី៣សាទរការអភិវឌ្ឍក្នុងមូលដ្ឋានដែលទទួលបានផ្លូវបេតុង និងប្រព័ន្ធលូ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅសង្កាត់ចោមចៅទី៣ បានសំដែងការត្រេកអរ និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ ក៏ដូចជា អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ អាជ្ញាធរសង្កាត់ចោមចៅទី៣ ដែលបានអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ពួកគាត់ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែមានការរីកចំរើន ទាំងផ្លូវបេតុង និងប្រព័ន្ធលូបង្ហូរទឹកជាដើម ដើម្បីបំរើផលប្រយោជន៍ជូនពួកគាត់ ។

ពលរដ្ឋប្រាប់ឲ្យដឹងថា នៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បច្ចុប្បន្នមានការរីកចំរើនច្រើនបែបនេះ គឺជាការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងការអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីប្រយោជន៍ប្រជាពលរដ្ឋទូទៅ ។

 

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានថ្លែងឲ្យដឹងថា ដោយពិនិត្យ ឃើញអំពីតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន អាជ្ញាធរសង្កាត់ចោមចៅទី៣ តែងតែខិតខំស្នើរទៅអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ក៏ដូចជា សាលារាជធានីភ្នំពេញ។

 

ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗនៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ។

...

តាមការលើកឡើងរបស់លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ លោកក៏បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលទទួលផ្លូវបេតុង និង ប្រព័ន្ធលូល្អហើយ សូមរៀបចំទុកដាក់សំរាមអោយបានត្រឹមត្រូវ ជៀសវាងបោះចោលពាសវាលពាសកាល កុំចោះសំរាមនៅលើគំរបលូ ឬ ក្នុងលូ ដែលអាចនាំអោយស្ទះប្រព័ន្ធលូបង្ហូរទឹក ជាពិសេស សូមជួយថែរក្សាផ្លូវបេតុងអោយបានប្រើប្រាស់យូរអង្វែងផងដែរ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print