ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ បានបង្ហោះលើផេកផ្លូវការថា ៖ ឆ្កែបានជិះរទេះ!
កាលពីក្មេងខ្ញុំឃើញឆ្កែខ្ញុំរត់តាមរទេះ
ខ្ញុំអាណិតវាក៏ចាប់វាឲ្យជិះរទេះជាមួយ។
សម្តេចលើកយ៉ាងខ្លីថា ពេលឡើងជិះរទេះឃើញវាធ្វើមុខបែបឌឺ។ក្រោយមកខ្ញុំតែងនិយាយថាអានេះធ្វើចរិតដូចឆ្កែបានជិះរទេះសម្រាប់មនុស្សណាដែលមានចរិតបែបអំនួត។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តថា ប៉ុន្មានថ្ងៃមុនប្រហែលនាយករដ្ឋមន្ត្រី
ធុញទ្រាន់ជាមួយអាម្នាក់ធ្លាប់ជាប់គុកដែលខ្ញុំហៅ(អាគុក)មកចង្អុលបង្ហាញចំណុចបង្គោលលេខ៥២ដល់៥៩នៃព្រំកម្ពុជា.ថៃដែលអាគុកវាចោទថារាជរដ្ឋាភិបាលកាត់ទៅឲ្យថៃ។
គ្រាន់តែនាយករដ្ឋមន្ត្រីនិយាយដល់
ឈ្មោះវាអាគុកមួយនេះធ្វើចរិត្តដូចឆ្កែ
បានជិះរទេះដោយស្នើសុំលើកលែង
ទោសឲ្យខ្លួនវាផងនិងឲ្យក្រុមវាផង។
ការសុំលើកលែងទោសមានន័យថា
ទទួលស្គាល់ថាខ្លួនមានទោសមែនទេ
អាគុក?
សម្តេចតេជោលើកថា ៖ សំដីបៀបនេះខ្ញុំប្រើតែជាមួយអាគុកម្នាក់នេះប៉ុណ្ណោះព្រោះវាឈ្លើយពេក ៕
ដោយ ៖ សិលា











