ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក សហការជាមួយកម្លាំងអាជ្ញាធរសង្កាត់ ចុះអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ដោយបានចុះរដ្ឋបាលប្រមូលជនអនាថាចំនួន០៨នាក់ បង្កប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។
ប្រតិបត្តិ ការខាងលេីនេះធ្វេីឡេីងវេលាម៉ោង០៩និង៣០នាទី ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ ភូមិ០៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។
អាជ្ញាធរបានឲ្យដឹងថា ដេីម្បីអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ទប់ស្កាត់បទល្មេីស ក្មេងទំនេីង ជាពិសេសក្រុមជនអនាថា ដែលបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ ដែរតែស្នាក់អាស្រ័យ ទេីបកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងអាជ្ញាធរសង្កាត់ បានចុះរដ្ឋបាលប្រមូលជនអនាថាទាំងនោះ ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនអនាថាបានចំនួន ០៨នាក់ (ស្រី០១នាក់) ពីបទប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។
បច្ចុប្បន្នជនអនាថាខាងលើ សមត្ថកិច្ចបានបញ្ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាន រាជធានីភ្នំពេញ៕
ដោយ៖សុខាសែនជ័យ










