ផឹកស្រាបៀររហូតមានទំនាស់ពាក្យសម្ដីម្នាក់ដេកគុកម្នាក់ទៀតដេកពេទ្យ

ចែករំលែក៖

ខេត្តបន្ទាយមាន័យ៖ បុរសពីរនាក់ផឹកស៊ីស្រាបៀររហូតទំនាស់ពាក្យសំដីក្លាយជាហឹង្សា ជនដៃដល់ម្នាក់បានយកពូថៅគប់ទៅលើជនរងគ្រោះ ត្រូវចំកណ្ដាលមុខបណ្ដាលឲ្យរងរបួសធ្ងន់នៅវេលាម៉ោង ៨និង៤០ នាទីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ។

នគរបាលស្រុកព្រះនេតព្រះបានឲ្យដឹងថា ជនរងគ្រោះឈ្មោះឈឿន សាវឿត ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេតព្រះ និងជនដៃដល់ជនសង្ស័យឈ្មោះអេង វួត ភេទប្រុស អាយអាយុ៤១ឆ្នានៅភូមិជាមួយគ្នា។នគរបាលបានបញ្ជាក់ថាៈ មុនដំបូង ជនសង្ស័យឈ្មោះអេង វួត  និងជនរងគ្រោះឈ្មោះឈឿន សាវឿត   បានផឹកស្រាបៀរនៅនិងផ្ទះឈ្មោះយ៉ាន់ មករា ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិជាមួយ ផឹកជាមួយម្ចាស់ផ្ទះ ។ លុះដល់ម៉ោង៨និង៤០នាទី យប់ ស្រាប់តែជនសង្ស័យឈ្មោះអេង វួត បានឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះឈ្មោះឈឿន សាវឿត ភ្លាមនោះអ្នកទាំង២នាក់បានចេញពីកន្លែងផឹកទៅមុខផ្ទះរបស់ឈ្មោះយ៉ាន់ មករា បានដើរលេីផ្លូវលំ បានឈ្លោះប្រកែកបន្តិច ស្រាប់តែជនសង្ស័យឈ្មោះអេង វួត បានគប់និងពូថៅទៅលេីឈ្មោះឈឿន សាវឿត បណ្តាលអោយត្រូវមុខ រងរបួសរយះមុតដាច់ស្បែកមុខ ចំនួន១កន្លែង ប្រវែង៧ស.ម និងចិញ្ចេីមលេីភ្នែកឆ្វេង ចំនួន១កន្លែង ប្រវែង៤ស.ម  ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះដេីម្បីសម្រាកព្យាបាល ។

នគរបាលបានបញ្ជាក់ទៀតថា ក្រោយពីកើតហេតុកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រះនេតព្រះសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភូមិភ្នំលៀបចុះធ្វើការឃាត់ខ្លួនជនដៃដល់ឈ្មោះអេង វួត មកសាកសួរនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពយកពូថៅគប់ទៅលេីជនរងគ្រោះប្រាកដមែន  ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print