ភ្នំពេញ៖ ដោយអនុវត្តតាមផែនការដឹកនាំរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៦ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ករណីលួច (លួចយកម៉ូតូ) នៅចំណុចបន្ទប់ជួល ភូមិព្រៃរមាសទី២ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ
ជនសង្ស័យឈ្មោះ ហុង ចាន់ហេង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិរអាងលើ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
វត្ថុតាងចាប់យក៖
១-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ផ្លាកលេខ កំពង់ចាម 1K-1884(បានប្រគល់ជូនជនរងគ្រោះ)
២-ទូរសព្ទម៉ាក iPhone 11 ពណ៌ស ចំនួន ០១គ្រឿង (បានប្រគល់ជូនជនរងគ្រោះ)
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










