ប្រធានាធិបតីអាម៉េរិក​ ដូណាល់​ ត្រាំ​ លើកលែងទណ្ឌកម្មជាច្រើនលើរុស្ស៊ី ស្របពេលជម្លោះជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​ កាន់តែតានតឹង

ចែករំលែក៖

អន្តរជាតិ​៖​ លោក​ ដូណាល់​ ត្រាំ​ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក​ បានលើកលែងទណ្ឌកម្មជាច្រើនលើរុស្ស៊ី រយៈពេល ២ថ្ងៃប៉ុណ្ណោះ មុនពេលវាគ្រោងនឹងចូលជាធរមាន ស្របពេលដែលជម្លោះជាមួយសមភាគីអ៊ុយក្រែនរបស់គាត់ គឺលោក លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky​ )ប្រធានាធិបតី​អ៊ុយក្រែន​ កាន់តែតានតឹងខ្លាំង ។

ទណ្ឌកម្មនេះ ត្រូវបានអនុម័តដោយសភាសហរដ្ឋអាមេរិក និងបានចុះហត្ថលេខាចូលជាច្បាប់ ដោយ​លោក Trump កាលពីខែកញ្ញា ។

ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ​ បានចេញបញ្ជាប្រតិបត្តិកាលពីយប់ថ្ងៃសុក្រ ដោយរូបលោកនិយាយថា ការផ្អាកទណ្ឌកម្មមួយចំនួន គឺជាផលប្រយោជន៍ជាតិ ជាហេតុបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំង​ពីក្រុមតំណាងរាស្រ្តសហរដ្ឋអាមរិក ។

ខណៈពេលនោះដែរ លោក ហ្សេលេនស្គី និយាយថា វាគឺជារឿងគួរឲ្យសោកស្តាយខ្លាំងណាស់ នៅពេលដែលសហរដ្ឋអាមេរិក​សម្រេចចិត្តមើលរំលងទណ្ឌកម្មទាំងស្រុងនេះ ។

រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio និយាយកាលពីថ្ងៃសៅរ៍ថា ការផ្អាកទណ្ឌកម្មនេះ នឹងមានរយៈពេល ៦០ថ្ងៃ ដោយមានគោលបំណងវិភាគលើផលប៉ះពាល់​ដល់សេដ្ឋកិច្ចសកល ។

សូមបញ្ជាក់ថា គោលបំណងនៃច្បាប់ទណ្ឌកម្មថ្មីនេះ គឺដើម្បីកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ សម្រាប់ធ្វើសង្គ្រាមរបស់ទីក្រុងមូស្គូនៅប្រទេសអ៊ុយក្រែន តាមរយៈការដាក់ទណ្ឌកម្មលើមន្ត្រីរុស្ស៊ី ធនាគារ និងកងនាវាដឹកប្រេងស្រមោលដែលដឹកជញ្ជូនធនធានថាមពលរបស់រុស្ស៊ី ។
ច្បាប់នេះដែរ តម្រូវឲ្យលោក ដូណាល់​ ត្រាំ​ ដំឡើងពន្ធរហូតដល់ ១០០ ភាគរយ លើប្រទេសចំនួន ៥ ដែលនាំចូលប្រេង ឬឧស្ម័នពីប្រទេសរុស្ស៊ីច្រើនបំផុត ប៉ុន្តែមានការលើកលែងសម្រាប់ប្រទេសណាដែលនាំចូលឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ីក្នុងកម្រិតតិចជាង ១៥ ភាគរយ ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print