អ្នកនយោបាយអ៊ីស្រាអែល កំពុងព្យាយាមជំនួសលោក ណេតាន់យ៉ាហ៊ូ

ចែករំលែក៖

អន្តរជាតិ​៖​ សមាជិកឈានមុខចំនួន ៥ រូបនៃក្រុមប្រឆាំងជ្វីហ្វនិយមស្វ័យប្រកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃទី ២៦ ខែកញ្ញា បានចុះហត្ថលេខាលើសន្ធិសញ្ញាមិនឈ្លានពានដោយព្យាយាមបណ្តេញលោក Benjamin Netanyahu ដែលកំពុងស្ថិតក្នុងតំណែងឲ្យចេញពីអំណាចនៅក្នុងការបោះឆ្នោតថ្ងៃទី ២៧ ខែតុលា។

នៅក្នុងសេចក្តីថ្លែងការណ៍ស្តីពីគោលការណ៍ដែលបានចេញផ្សាយក្រោយកិច្ចប្រជុំរយៈពេលជាច្រើនម៉ោង មេដឹកនាំដែលបានទៅជួបប្រជុំគ្នា បានលើកឡើងថា «ទោះបីជាមានភាពខ្វែងគំនិតគ្នាខាងមនោគមវិជ្ជារវាងគ្នាក៏ដោយ ការបង្កើតរដ្ឋាភិបាលមួយដែលមានលក្ខណៈជ្វីហ្វនិយម និងមានភាពជាអ្នកដឹកនាំបែបរដ្ឋបុរស ដែលផ្តោតលើការជួសជុលនិងកសាងឡើងវិញ គឺជាគោលដៅរួមដ៏សំខាន់បំផុតរបស់យើង»។

ទោះជាយ៉ាងណា សំនួរថាតើពួកគេនឹងអាចនាំមកនូវការផ្លាស់ប្តូរដ៏ពិតប្រាកដ និងរបៀបដឹកនាំ បានដែរឬយ៉ាងណា ឬថាតើបុគ្គលរូបណាក្នុងចំណោមពួកគេនឹងអាចដឹកនាំរដ្ឋាភិបាលចម្រុះនាពេលអនាគត នៅតែជាសំនួរដែលមិនទាន់មានចម្លើយនៅឡើយ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print