សមត្ថកិច្ចនគរបាលខណ្ឌសែនសុខឃាត់ខ្លួនក្មេងទំនើងមួយក្រុមមានគ្នាចំនួន ០៨នាក់ ករណី ហិង្សាដោយចេតនា(ជិះម៉ូតូដេញ បណ្តាលអោយជនរងគ្រោះ ដួលម៉ូតូ រងរបួស)

ចែករំលែក៖

ភ្នំពេញ៖ ក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន ០៨នាក់ ករណី ហិង្សាដោយចេតនា(ជិះម៉ូតូដេញ បណ្តាលអោយជនរងគ្រោះ ដួលម៉ូតូ រងរបួស) ត្រូវកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការឃាត់ខ្លួនបាន នៅចំណុចមុខផ្សារទឹកថ្លា ផ្លូវសហព័ន្ធរុស្សី ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០១:៣០នាទី រំលងអាធ្រាត្រ(ក្រុមក្មេងទំនើង)

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យ០៨នាក់ យកមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

 

ជនសង្ស័យ១-ឈ្មោះ កែវ សុវណ្ណារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ៨២ ផ្លូវ៣១B ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ(គ្មានសារធាតុញៀន) ,

២-ឈ្មោះ វ៉ាត វ៉ាសាន់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ២៣១ ផ្លូវបេតុង ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ(គ្មានសារធាតុញៀន) ,

៣-ឈ្មោះ សម្បត្តិ សុខសាន្ត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកអីវ៉ាន់ ស្នាក់នៅផ្ទះ លេខ១៧១ ផ្លូវ៣១B ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ(គ្មានសារ ធាតុញៀន) ,

៤-ឈ្មោះ ជី ម៉ានុន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ១៤៦ ផ្លូវ ៣៧B ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ(គ្មានសារធាតុញៀន) ,

៥-ឈ្មោះ ឃិន សុខលី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅផ្ទះគ្មាន លេខ ផ្លូវបេតុ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(គ្មានសារធាតុ ញៀន) ,

៦-ឈ្មោះ រ៉េត ហេងលី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកអីវ៉ាន់ ស្នាក់នៅផ្ទះជួល ភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(គ្មានសារធាតុញៀន) ,

៧-ឈ្មោះ បឿន វណ្ឌី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកអីវ៉ាន់ ស្នាក់នៅបន្ទប់ជួល ផ្លូវ បេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(គ្មានសារធាតុ ញៀន) ,

៨-ឈ្មោះ ជា ម៉េងហ៊ង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់ ស្នាក់នៅផ្ទះជួល ផ្លូវ ភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ(គ្មានសារធាតុញៀន) ដែលបានធ្វើសកម្មភាព ជិះម៉ូតូដេញ និងស្រែកហៅបណ្តាលជនរងគ្រោះដួលម៉ូតូរបួស)

១-ឈ្មោះ អុន សំណាង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះ គ្មានលេខ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ,

២-ឈ្មោះ វ៉េង ស៊ីវហ្វុង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ ជួល សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ,

៣-ឈ្មោះ ម៉ៅ ពន្លឺ ភេទប្រុស អាយុ១២១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៤ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ បណ្តាលឲ្យរបួសដាច់រលាត់ដៃជើង និងមុខមាត់ នៅចំណុចមុខផ្សារទឹកថ្លា ផ្លូវសហព័ន្ធរុស្សី ភូមិបុរី១០០ខ្នង សង្កាត់ទឹក ថ្លា ខណ្ឌសែនសុខ ដកហូតមធ្យោបាយរបស់ជនសង្ស័យ ម៉ូតូ០៤គ្រឿង ១,ម៉ាកនិចក្រោះ ស៊េរី២០២៦ ពណ៌ស ស្លាកលេខ ភ្នំពេញ 1MN- 8414 , ម៉ូតូម៉ាកវីស្ពត ពណ៌ស ស៊េរី២០២៥ ស្លាកលេខ ភ្នំពេញ 1MA-7455 , ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០២៣ ស្លាកលេខ ភ្នំពេញ 1KC- 6171៤ , ម៉ូតូម៉ាកស៊ុបពីប្រូ ពណ៌ខ្មៅ ស៊េរី២០២៥ ស្លាកលេខ 1MH-0205 ។

...

*បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print