សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយលួចយកកុំព្យូទ័រយួរដៃចំនួន ០១គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេីបានឲ្យដឹងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ០២៦នេះថា ដោយអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ បានឃាត់ខ្លួជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី លួច(យកកុំព្យូទ័រយួរដៃចំនួន ០១គ្រឿង) ដែលប្រព្រឹត្តនៅថ្ងៃទី២៧ ខែ០៩ ឆ្នាំ២០២៦ វេលា០៣ម៉ោងនិង ១៥នាទី ចំណុចក្នុងបន្ទប់ជួល ផ្ទះលេខ១១៥៩ ផ្លូវបេតុង ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រហូតឃាត់ខ្លួនបាននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៦ វេលាម៉ោង១០និង៤០នាទី ចំណុចតាមផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យ ឈ្មោះ ស្លេះ គីឃ្លី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។

ចាប់យក កុំព្យូទ័រយួរដៃចំនួន០១គឿង ជារបស់ជនរងគ្រោះ បានប្រគល់ជូនជនរងគ្រោះវិញ។ កង់ចំនួន០១គ្រឿង, ទូរស័ព្ទចាស់ម៉ាកអប់ប៉ូ ចំនួន០១គ្រឿង ជារបស់ជនសង្ស័យ។

...

បច្ចុប្បន្នជនសង្សយ័ខាងលេី កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ខមានជ័យ ដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print