នគរបាលខណ្ឌសែនសុខបញ្ជូនខ្លួនក្រុមក្មេងទំនើង០៨នាក់ ទៅតុលាកានៅព្រឹកនេះករណី ហិង្សាដោយចេតនា(ជិះម៉ូតូដេញ បណ្តាលអោយជនរងគ្រោះ ដួលម៉ូតូ រងរបួស)

ចែករំលែក៖

ភ្នំពេញ៖ ក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន ០៨នាក់ ករណី ហិង្សាដោយចេតនា(ជិះម៉ូតូដេញ បណ្តាលអោយជនរងគ្រោះ ដួលម៉ូតូ រងរបួស) ត្រូវកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាកានៅព្រឹកថ្ងៃ២០ ខែតុលា ឆ្នាំ២០២៦ ដើម្បីបន្តនីតិវិធី។

 

សូមរំលឹកផងដែរថាសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបាន នៅចំណុចមុខផ្សារទឹកថ្លា ផ្លូវសហព័ន្ធរុស្សី ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០១:៣០នាទី រំលងអាធ្រាត្រ(ក្រុមក្មេងទំនើង)

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យ០៨នាក់ យកមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

 

ជនសង្ស័យ១-ឈ្មោះ កែវ សុវណ្ណារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ៨២ ផ្លូវ៣១B ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ(គ្មានសារធាតុញៀន) ,

២-ឈ្មោះ វ៉ាត វ៉ាសាន់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ២៣១ ផ្លូវបេតុង ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ(គ្មានសារធាតុញៀន) ,

៣-ឈ្មោះ សម្បត្តិ សុខសាន្ត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកអីវ៉ាន់ ស្នាក់នៅផ្ទះ លេខ១៧១ ផ្លូវ៣១B ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ(គ្មានសារ ធាតុញៀន) ,

៤-ឈ្មោះ ជី ម៉ានុន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ១៤៦ ផ្លូវ ៣៧B ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ(គ្មានសារធាតុញៀន) ,

៥-ឈ្មោះ ឃិន សុខលី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅផ្ទះគ្មាន លេខ ផ្លូវបេតុ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(គ្មានសារធាតុ ញៀន) ,

៦-ឈ្មោះ រ៉េត ហេងលី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកអីវ៉ាន់ ស្នាក់នៅផ្ទះជួល ភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(គ្មានសារធាតុញៀន) ,

៧-ឈ្មោះ បឿន វណ្ឌី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកអីវ៉ាន់ ស្នាក់នៅបន្ទប់ជួល ផ្លូវ បេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(គ្មានសារធាតុ ញៀន) ,

៨-ឈ្មោះ ជា ម៉េងហ៊ង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់ ស្នាក់នៅផ្ទះជួល ផ្លូវ ភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ(គ្មានសារធាតុញៀន) ដែលបានធ្វើសកម្មភាព ជិះម៉ូតូដេញ និងស្រែកហៅបណ្តាលជនរងគ្រោះដួលម៉ូតូរបួស)

១-ឈ្មោះ អុន សំណាង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះ គ្មានលេខ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ,

២-ឈ្មោះ វ៉េង ស៊ីវហ្វុង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ ជួល សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ,

៣-ឈ្មោះ ម៉ៅ ពន្លឺ ភេទប្រុស អាយុ១២១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៤ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ បណ្តាលឲ្យរបួសដាច់រលាត់ដៃជើង និងមុខមាត់ នៅចំណុចមុខផ្សារទឹកថ្លា ផ្លូវសហព័ន្ធរុស្សី ភូមិបុរី១០០ខ្នង សង្កាត់ទឹក ថ្លា ខណ្ឌសែនសុខ ដកហូតមធ្យោបាយរបស់ជនសង្ស័យ ម៉ូតូ០៤គ្រឿង ១,ម៉ាកនិចក្រោះ ស៊េរី២០២៦ ពណ៌ស ស្លាកលេខ ភ្នំពេញ 1MN- 8414 , ម៉ូតូម៉ាកវីស្ពត ពណ៌ស ស៊េរី២០២៥ ស្លាកលេខ ភ្នំពេញ 1MA-7455 , ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០២៣ ស្លាកលេខ ភ្នំពេញ 1KC- 6171៤ , ម៉ូតូម៉ាកស៊ុបពីប្រូ ពណ៌ខ្មៅ ស៊េរី២០២៥ ស្លាកលេខ 1MH-0205 ។

...

*បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print