ជនអនាថានិងជនមានស្មារតីវិបល្លាសប្រមាណ៧៩នាក់ត្រូវបានសមត្ថកិច្ចក្រុងបាត់ដំបងប្រមូលនាំយកទៅមណ្ឌលអប់រំ

ចែករំលែក៖

ខេត្តបាត់ដំបង÷នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៦ ស្រប តាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមអនុសាសន៍ណែនាំរបស់លោកសុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ ឯក ឈឿង គឹមសុង ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន

អធិការនគរបាលក្រុងបាត់ដំបង ដោយមានលោក លាង វាសនាអភិបាល នៃគណៈអភិបាលក្រុងបាត់ដំបងនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបងបានចុះប្រមូលជនអនាថានិងជនមានស្មារតីវិបល្លាស ដែលតែងត្រាច់ចរទាំងពេលថ្ងៃនិងពេលរាត្រី នៅក្នុងមូលដ្ឋានក្រុងបាត់ដំបង ។

ករណីជនអនាថានិងជនមានស្មារតីពេលខ្លះបានបង្កនូវការរំខាន ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ប៉ះពាល់ដល់សតិអារម្មណ៍ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ពេលនេះសមត្ថកិច្ចប្រមូលបានសរុបចំនួន ៧៩នាក់ស្រីចំនួន ០៨នាក់ ដើម្បីនាំពួកគាត់ទៅកាន់ទីកន្លែងមានសុវត្ថិភាពដែលកិច្ចការនេះនឹងជួយសម្រួលឬកាត់បន្ថយបាននូវបញ្ហាស្មុគ្រស្មាញ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយក្នុងមូលដ្ឋាន បានមួយកម្រិតធំ ព្រោះថាក្នុង  រយៈ ពេលកន្លង ទៅអាជ្ញាធរលោកតែងចាត់វិធានការបែបនេះជាបន្តបន្ទាប់ នៅ ពេលដែលកត់សម្គាល់ឃើញ ពួកគាត់ មានវត្តមាននៅតាមទីសាធារណៈ តា មសួនច្បារ ឬតាមទីកន្លែងមិនរៀបរយខ្លះ ឬពួកគាត់បានបង្កនូវការរំខានដល់ ការរស់ នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឬអាចឈានទៅធ្វើសកម្មភាព ប៉ះពាល់ដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋថែម ទៀតផង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print