ភ្នំពេញ៖ ដោយសារមួយរយៈពេលនេះភ្លៀងបានធ្លាក់មកជាប់ៗគ្នាធ្វេីឲ្យប្រព័ន្ធលូហូរយឺតជន់លិចលេីដងផ្លូវនិងប៉ះពាល់លំនីឋានបតប្អូនប្រជាពលរដ្ឋ ទេីបអាជ្ញាធរសង្កាត់ចោមចៅទី៣ស្នេីសុំរថយន្តបូមលូរបស់មន្ទីរសាធារណៈរាជធានីភ្នំពេញដេីម្បីបូមស្ថាសម្រួលដល់ចរន្តទឹកហូបានលឿន។
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឲ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃមិនដាច់ធ្វេីឲ្យទឹកភ្លៀងដក់នៅលេីដងផ្លូវបង្កផលប៉ះពាល់ក្នុងការធ្វេីដំណេីរ ក៏ដូចជាប្រកបរបរផ្សេងៗ ។ ដេីម្បីមានភាពងាយស្រួល ក្នុងការធ្វេីដំណេីរ លោកក៏បានសហការជាមួយមន្ត្រីសាលារាជធានី ចុះបូមស្ថាអណ្តូងលូជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិព្រៃព្រីងជេីង១ រយះពេល២ថ្ងៃជាប់គ្នាមកហេីយ ដោយបានចម្ងាយប្រវែងជាង៥០០ម៉ែត្រហេីយ និងកាត់បន្ថយការជន់លិចពេលភ្លៀងមកបន្តបន្ទាប់ទៀត។
ជាមួយគ្នានោះ ផងដែរលោក ចៅសង្កាត់ជំនួយឲ្យក្រុមការងារសង្កាត់ ប្រជាពលរដ្ឋសូមអរគុណដល់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក សាំង ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន លោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលសាលាខណ្ឌពោធិ៍សែនជ័យ ដែលបានផ្តល់រថយន្តបូមលូទាន់ពេលវេលា។
ហេីយក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជួយថែរក្សាអនាម័យ បរិស្ថាន កុំបោះសំរាមចោលគ្មានសណ្តាប់ធ្នាប់ ងាយនិងធ្លាក់ចូលប្រព័ន្ធលូបង្កឲ្យស្ទះចរន្តទឹកហូរ៕
ដោយ៖សុខាសែនជ័យ










