២ថ្ងៃជាប់គ្នាអាជ្ញាធរសង្កាត់ចោមចៅទី៣បានចុះបូមស្ថាប្រព័ន្ធលូសម្រួលចរន្តទឹកហូរលឿនក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ​៖​ ដោយសារមួយរយៈពេលនេះភ្លៀងបានធ្លាក់មកជាប់ៗគ្នាធ្វេីឲ្យប្រព័ន្ធលូហូរយឺតជន់លិចលេីដងផ្លូវនិងប៉ះពាល់លំនីឋានបតប្អូនប្រជាពលរដ្ឋ​ ទេីបអាជ្ញាធរសង្កាត់ចោមចៅទី៣ស្នេីសុំរថយន្តបូមលូរបស់មន្ទីរសាធារណៈរាជធានីភ្នំពេញដេីម្បីបូមស្ថាសម្រួលដល់ចរន្តទឹកហូបានលឿន។

លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ បានឲ្យដឹងថា​ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃមិនដាច់ធ្វេីឲ្យទឹកភ្លៀងដក់នៅលេីដងផ្លូវបង្កផលប៉ះពាល់ក្នុងការធ្វេីដំណេីរ​ ក៏ដូចជាប្រកបរបរផ្សេងៗ​ ។ ដេីម្បីមានភាពងាយស្រួល​ ក្នុងការធ្វេីដំណេីរ​ លោកក៏បានសហការជាមួយមន្ត្រីសាលារាជធានី​ ចុះបូមស្ថាអណ្តូងលូជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិព្រៃព្រីងជេីង១​ រយះពេល២ថ្ងៃជាប់គ្នាមកហេីយ​ ដោយបានចម្ងាយប្រវែងជាង៥០០ម៉ែត្រហេីយ​ និងកាត់បន្ថយការជន់លិចពេលភ្លៀងមកបន្តបន្ទាប់ទៀត។

...

ជាមួយគ្នានោះ​ ផងដែរលោក​ ចៅសង្កាត់ជំនួយឲ្យក្រុមការងារសង្កាត់​ ប្រជាពលរដ្ឋសូមអរគុណដល់លោក​ ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ លោក​ សាំង​ ពិសិដ្ឋ​ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន​ លោក​ សក់​ ច័ន្ធកញ្ញារិទ្ធ​ អភិបាលនៃគណៈអភិ​បាលសាលាខណ្ឌពោធិ៍សែនជ័យ​ ដែលបានផ្តល់រថយន្តបូមលូទាន់ពេលវេលា។
ហេីយក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជួយថែរក្សាអនាម័យ​ បរិស្ថាន​ កុំបោះសំរាមចោលគ្មានសណ្តាប់ធ្នាប់​ ងាយនិងធ្លាក់ចូលប្រព័ន្ធលូបង្កឲ្យស្ទះចរន្តទឹកហូរ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print