សេចក្ដី​ជូនដំណឹង​ ស្តីពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ អកអំបុក​ និងសំពះព្រះខែ​ ឆ្នាំ២០២៦​ នៅខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរី មានកិត្តិយសសូមប្រគេន និងជម្រាបជូនដំណឹងដល់ ព្រះតេជគុណ ព្រះ ថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យប្រពៃណីជាតិ និងបន្តរក្សា ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ ដែលមានតាំងពីយូរលង់មកហើយ ក៏ដូចជាផ្តល់ឱកាសជូនដល់ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមកម្សាន្តសប្បាយ រដ្ឋបាលខេត្តមណ្ឌលគិរី នឹងរៀបចំប្រារព្ធ ព្រះ រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥​ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីតាំង ទំនប់សែនសុខដុម ទំនប់សែនមនោរម្យ។

អាស្រ័យដូចបានគោរពជម្រាប​ជូនដំណឹងខាងលើ សូមព្រះតេជគុណ ព្រះថេរានុត្ថេរៈ គ្រប់ ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និង សាធារណជនទាំងអស់ មេត្តាជូនជ្រាប និងសូមនិមន្ត និងអញ្ជើញចូលរួមកម្សាន្តសប្បាយឱ្យបានច្រើនកុះករ ៕ 

...

ប្រភព ៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print