ភ្នំពេញ ៖ ក្រសួងព័ត៌មានសូមជម្រាបជូនអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់!
ក្រសួងព័ត៌មាន នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន» សម្រាប់សិក្ខាកាមចំនួន ៣០០នាក់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។
វគ្គនេះសម្រាប់អ្នកសារព័ត៌មានជាតិដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន។ សូមត្រៀមបណ្ណព័ត៌មានចេញដោយក្រសួងព័ត៌មាន និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សម្រាប់ការចុះឈ្មោះ។
📌 សូមចុះឈ្មោះត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦
📲 ០១២ ៣៧៥ ៣៥២ ឬស្កេន QR Code ក្នុងសេចក្តីជូនដំណឹង។
ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងដែលភ្ជាប់ជាមួយ។ សូមអរគុណ!
...
ដោយ ៖ សិលា










