ភ្នំពេញ ៖ មន្ត្រីរដ្ឋាភិបាល ជាពិសេសគឺមន្ត្រីជំនាញព្រំដែន និងកងទ័ព គឺជាអ្នកដែលស្រឡាញ់ជាតិ និងទឹកដីខ្លាំងបំផុត។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អះអាងបែបនេះ បន្ទាប់ពីមានការចោទប្រកាន់ថា រដ្ឋាភិបាលកាត់ដីឱ្យថៃ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្គាល់ឃើញថា អ្នកនយោបាយប្រឆាំងថៃសុខចិត្តស្ងប់ស្ងៀម ផ្ដល់ឱកាសឱ្យរដ្ឋាភិបាលគេដោះស្រាយរឿងទឹកដី ប៉ុន្តែអ្នកនយោបាយប្រឆាំងខ្មែរវិញបែជាមូលបង្កាច់ កេងចំណេញនយោបាយ បង្កការលំបាកដល់អ្នកជំនាញរដ្ឋាភិបាលក្នុងការដោះស្រាយ។
រដ្ឋាភិបាលចង់ឱ្យពលរដ្ឋខ្មែរគ្រប់និន្នាការមូលមតិគ្នា ផ្ដល់ទំនុកចិត្ត កុំចោទប្រកាន់ថាក្បត់ជាតិ កាត់ដីឱ្យថៃ ដើម្បីទុកឱកាសឱ្យមន្ត្រីជំនាញ ដោះស្រាយជាមួយថៃឱ្យចប់សព្វគ្រប់សិន ចាំពលរដ្ឋនាំគ្នាទៅផ្ទៀតផ្ទាត់នៅលើដីជាក់ស្ដែង និងវាយតម្លៃ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ខណះសម្តេចអញ្ជើញប្រកាសដាក់ឱ្យ អនុវត្តជា ផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ៕
ដោយ ៖ សិលា











