សម្តេចធិបតី ហ៊ុន ម៉ាណែត ជោគជ័យនៃយុទ្ធសាស្ត្រជាតិនេះមិនគួរត្រូវបានវាស់វែងត្រឹមតែចំនួនវគ្គបណ្តុះបណ្តាល ទំហំឥណទាន ឬចំនួនអាជ្ញាបណ្ណដែលបានចេញប៉ុណ្ណឹងទេ ! 

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា ជោគជ័យនៃយុទ្ធសាស្ត្រជាតិនេះមិនគួរត្រូវបានវាស់វែងត្រឹមតែចំនួនវគ្គបណ្តុះបណ្តាល ទំហំឥណទាន ឬចំនួនអាជ្ញាបណ្ណដែលបានចេញប៉ុណ្ណឹងទេ ប៉ុន្តែត្រូវឆ្លើយតបសំនួរ សំខាន់ៗ ដូចជា៖ ផលិតភាពសហគ្រាសកើនបានប៉ុន្មាន? ថ្លៃដើមថយប៉ុន្មាន? មាន ផលិត ផលថ្មី និងទីផ្សារថ្មីប៉ុន្មាន? បង្កើតបានការងារថ្មីប៉ុន្មាន? និងមាន MSMEs កម្ពុជាប៉ុន្មាន បាន ចូលក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់រោងចក្រធំៗ? នេះទើបជាលទ្ធផលដែល យើងចង់បាន។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ប្រទេសកម្ពុជា កំពុងឃើញសញ្ញាវិជ្ជមាននៃការកើនឡើងសមត្ថភាពផលិតក្នុងស្រុក ខណៈក្នុងរយៈពេល ៩ខែឆ្នាំ២០២៦នេះ យើងមានផលិតផលក្នុងស្រុកប្រមាណ ២៦០០មុខ បានចុះបញ្ជីផលិតផលក្នុងក្រសួងឧស្សាហកម្ម ដោយកើនឡើងប្រមាណ ១១០០មុខផលិតផល បើប្រៀបធៀប ៩ខែឆ្នាំ២០២៥ ដែលមានប្រមាណ ១៥០០ មុខផលិតផល។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ព្រមទាំងផ្សារទំនើប អ្នកលក់ដុំ អ្នកចែកចាយ និងអ្នកនាំចេញ សូមបន្តគាំទ្រ និងផ្ដល់អាទិភាពលើផលិតផលខ្មែរដែលមានគុណភាព។ សម្ដេចថ្លែងថា ការគាំទ្រផលិតផលក្នុងស្រុក មិនមែនត្រឹមតែគាំទ្រដល់ម្ចាស់សហគ្រាសផលិតផលនោះទេ ប៉ុន្ដែជួយរក្សាការងារ បង្កើនចំណូល ជំរុញផលិតកម្ម និងរក្សាតម្លៃបន្ថែមឱ្យស្ថិតនៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជា។

 

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ខណះសម្តេចអញ្ជើញប្រកាសដាក់ឱ្យ អនុវត្តជា ផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print