សម្ដេចធិបតី ហ៊ុន ម៉ាណែត សន្និដ្ឋានថា លោក អ៊ំ សំអាន និងបក្ខពួក ជាមនុស្សក្រឡេចក្រឡុច គ្មានជំហរច្បាស់លាស់ក្នុងការមកតតាំងរឿងព្រំដែនចន្លោះបង្គោល ៥២ ដល់បង្គោល៥៩ ហើយបង្កើតលេសគេចវេសចំពោះសម្ដីខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សន្និដ្ឋានថា លោក អ៊ំ សំអាន និងបក្ខពួក ជាមនុស្សក្រឡេចក្រឡុច គ្មានជំហរច្បាស់លាស់ក្នុងការមកតតាំងរឿងព្រំដែនចន្លោះបង្គោល ៥២ ដល់បង្គោល៥៩ ហើយបង្កើតលេសគេចវេសចំពោះសម្ដីខ្លួន ។ ថ្លែងទឹកមុខញញឹមញញែម សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា ក្រុមប្រឆាំងនៅក្រៅប្រទេសដែលនិយាយដដែលរឿងព្រំដែន គ្មានមូលដ្ឋាន កំពុងតែហុចដាវឱ្យ និងផ្ដល់អ្វីដែលសម្ដេចចង់បានឱ្យសម្ដេចដោយមិនដឹងខ្លួន។ សម្ដេច ហៅ លោក អ៊ំ សំអាន ថាអ្នកក្លាហាន ស្រាតខោ លើកពានជ័រ ។

សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការចេញសារឆ្លើយឆ្លងជាមួយលោក អ៊ុំ សំអាន មិនមែនក្នុងគោលបំណងបង្កជម្លោះរវាងខ្មែរនិងខ្មែរនោះទេ ប៉ុន្តែដើម្បីឱ្យខ្មែរគ្រប់និន្នាការរក្សាភាពស្ងប់ស្ងៀម និងទុកឱកាសឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាជាមួយថៃ។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ថ្លែងថា សម្ដេចមិនចង់ផ្ចាញ់ផ្ចាលអីជាមួយលោក អ៊ុ សំអាន ឬក្រុមគាត់នោះទេ, យើងចង់បានតែមូលមតិគ្នាទាំងអស់ ផ្ដល់ភាពទុកចិត្តឱ្យរដ្ឋាភិបាល កុំអាល័យចោទគ្នា កាត់ដីចុះឡើងៗ! ទុកអាហ្នឹងចាំពេលចប់ដោះកន្លែងណាអីផ្សេងៗហើយទៅមើលទៅ យើងអត់ខ្លាចទេ ព្រោះអាហ្នឹងវានៅលើដីប្រជាជនទៅមើលបានតើ, តែឥឡូវវាមិនទាន់ចប់យើងនៅតវ៉ាកន្លែងណាដែលត្រូវតវ៉ា។ តែជាអកុសល លោក អ៊ុ សំអាន និងក្រុមគាត់ តាំងខ្លួនធ្វើជាអ្នកជំនាញព្រំដែន ខណៈមន្រ្ដីជំនាញកិច្ចការព្រំដែនកម្ពុជាមិនដែលដើរលើកផែនទីបង្ហាញគេទេ តែក្រុមលោក អ៊ុ សំអាន លើកបង្ហាញតាមហ្វេសប៊ុករាល់ថ្ងៃ។

 

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ខណះសម្តេចអញ្ជើញប្រកាសដាក់ឱ្យ អនុវត្តជា ផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print