លោកមេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោកស្រី នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលទើបសម្រាកលំហែមាតុភាព(ឆ្លងទន្លេ)

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹកនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ឡឹក ចំរើន មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្តស្វាយរៀង តំណាងលោកឧត្តមសេនីយ៍សេនីយ៍ត្រី  សុខារ៉ានាថ  មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំមន្ត្រីក្រោមឱវាទ បានអញ្ជើញចុះសួរសុខទុក្ខ លោកស្រី អនុសេនីយ៍ទោ យក់ ចាន់ស៊ីថា នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលទើបសម្រាកលំហែមាតុភាព(ឆ្លងទន្លេ) បច្ចុប្បន្នកំពុងសម្រាកនៅគេហដ្ឋានស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

 

ឱកាសនោះដែរ លោកវរសេនីយ៍សេនីយ៍ឯក ឡឹកចំរើន  មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានពាំនាំនូវក្តីនឹករំលឹក ពីសំណាក់ លោកឧត្តមសេនីយ៍សេនីយ៍ត្រី  សុខារ៉ានាថ  មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ដល់លោកស្រី យក់ ចាន់ស៊ីថា នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលទើបសម្រាកលំហែមាតុភាព(ឆ្លងទន្លេ)។

 

ក្នុងឱកាសនោះដែរលោកមេបញ្ជាការស្ដីទី បាននាំយកនូវសម្ភារ: និងថវិការបស់លោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង រួមមាន៖ ផ្លែឈើ ១កន្រ្តក និងថវិកា ១,៨១០,០០០រៀលផងដែរ។

 

បន្ទាប់មកលោកស្រី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកឧត្តមសេនីយ៍ត្រី  សុខារ៉ានាថ  មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង

ក៏ដូចជាលោក ឡឹកចំរើន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង និងមន្ត្រី ក្រោមឱវាទទាំងអស់ដែលបានអញ្ជើញមកសួរសុខទុក្ខដល់គេហដ្ឋាន ផ្ទាល់និងសូមគោរពជូនពរនិងសូមប្រសិទ្ធពរជ័យសិរីមង្គលវិបុលសុខនិងសូមជួបនូវពុទ្ធពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណ: សុខ: ពល: និងបដិភាណ: កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print