សម្តេចគាំទ្រឱ្យរៀបចំការប្រកួតកីឡាជាតិ លើកទី៥ កីឡាប្រណាំងទូក ថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅ ទន្លេវ៉ៃគោ ក្រុងស្វាយរៀង

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំឱ្យមាន ការប្រកួតកីឡាជាតិ លើកទី៥ និងការប្រកួតកីឡាប្រណាំងទូក ពានរង្វាន់ លោក អភិសន្តិបណ្ឌិត ស សុខា លើកទី៣ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយ រៀង បានបញ្ជាក់បែបនេះ ខណៈ សម្ដេច ទទួលជួប ជាមួយគណៈប្រតិភូសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា ដឹកនាំដោយ លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ នៃសហព័ន្ធ (តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា) ដែលប្រារព្ធធ្វើឡើងនៅវិមាន៧មករា   នៅថ្ងៃទី២២  ខែតុលា ឆ្នាំ២០២៦។
សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖
វឌ្ឍនភាព និងសមិទ្ធផលនានារបស់សហព័ន្ធរយៈពេល ២៨ឆ្នាំកន្លងមកនេះ (ចាប់តាំងពីឆ្នាំ១៩៩៨ ក្រោមការដឹកនាំរបស់ សម្តេចក្រឡាហោម ស ខេង និងបន្តវេនដោយ ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា) គឺមានស្នាដៃជាច្រើន សម្រាប់កូន ក្មួយៗជំនាន់ក្រោយយកគំរូតាម ។ខ្ញុំក៏សូមគាំទ្រយ៉ាងពេញទំហឹងដែរ ចំពោះការរៀបចំការប្រកួតកីឡាជាតិ លើកទី៥ និងការប្រកួតកីឡាប្រណាំងទូក ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី៣ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅ ទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀងលើកនេះ ។កម្មវិធីនេះក៏ជា ការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍អន្តរជាតិ៖ សហព័ន្ធកំពុងត្រៀមខ្លួនឆ្ពោះទៅរកការប្រកួតកីឡាយុវជនអាស៊ី នៅឆ្នាំ២០៣១ ខាងមុខផងដែរ ។
លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ នៃសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានបញ្ជាក់ថា៖  ការៀបចំឱ្យមានកីឡាប្រណាំងទូក នៅស្វាយរៀងលើកនេះ គឺសហព័ន្ធសហការយ៉ាងជិតស្និទ្ធជាមួយ រដ្ឋបាលខេត្តស្វាយរៀង, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីធានាថាការប្រកួតប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាពខ្ពស់ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងការទទួលភ្ញៀវជាតិ-អន្តរជាតិ។ ទី២. សុខុមាលភាពកីឡាករ៖ គណៈកម្មការគ្រប់គ្រងផ្ទាល់ត្រូវយកចិត្តទុកដាក់ខ្ពស់លើ របបអាហារូបត្ថម្ភ សុខភាព និងលក្ខខណ្ឌស្នាក់នៅ របស់គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ក្នុងអំឡុងពេលហ្វឹកហាត់ និងប្រកួត។ទី ៣. គម្រោងមជ្ឈមណ្ឌលកីឡាលើទឹក៖ ជំរុញការរៀបចំផែនការបច្ចេកទេស និងគម្រោងសាងសង់ មជ្ឈមណ្ឌលកីឡាលើទឹកនៅទន្លេវ៉ៃគោ ឱ្យបានរួចរាល់ដើម្បីបុកគ្រឹះនៅដើមឆ្នាំ២០២៧ តាមស្តង់ដារអន្តរជាតិ ឆ្លើយតបនឹង ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ២០៣១។ ទី៤. ការបណ្តុះបណ្តាលធនធានយុវជន៖ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង ដើម្បី បង្កើតកម្មវិធីជ្រើសរើស និងបណ្តុះបណ្តាលសិស្សានុសិស្សមានទេពកោសល្យ តាមសាលារៀន ក្នុងគោលដៅបង្កើតធនធានបន្តវេនប្រកប ដោយចីរភាព ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print