គណៈបញ្ជាការឯកភាពខណ្ឌសែនសុខចុះរៀបចំសណ្ដាប់ធ្នាប់ និងកាត់ទម្លាក់ស្លាកប៉ាណូតាមផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីបម្រើឲ្យប្រយោជន៍ផ្ទាល់ខ្លួនមិនខ្វល់ពីផលប៉ះពាលដល់អ្នកដទៃក៏ដូចជាសណ្ដាប់ធ្នាប់សង្គម ដូចករណី កំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចគល់ស្ពានអាកាស៧មករា រហូតមកដល់មុខមណ្ឌលសុខភាពទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាចំណុចទីប្រជុំជននិងជាផ្លូវដែលថ្នាក់ដឹកនាំកំពូលៗត្រូវឆ្លងកាត់ ហើយត្រូវបានប្រជាពលរដ្ឋក៏ដូចជាក្រុមហ៊ុនឆ្លៀតឱកាសដាំបង្គោលលើកស្លាកប៉ាណូធំៗ រំលោភយកចំណីផ្លូវសាធារណៈ ក្នុងគោលបំណងកេងយកចំណេញ ជាប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ ដែលបង្កឲ្យផលប៉ះពាល់ ផ្លូវសាធារណៈនិងបាត់បង់សណ្តាប់ធ្នាប់ ត្រូវបានអាជ្ញាធរខណ្ឌសែនសុខ ចុះរុះរើដកកាត់បង្គោលស្លាកប៉ាណូយកមករក្សាទុកនៅសាលាខណ្ឌសែនសុខ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ ។

ការចុះរៀបចំសណ្តាប់ធ្នាប់នេះដឹកនាំដោយ លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ ក្រោមការបញ្ជាផ្ទាល់ ពីលោក ប៉ឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងដើម្បីសោភ័ណ្ឌភាពក្នុងមូលដ្ឋានផង ទើបអាជ្ញាធរខណ្ឌសែនសុខ ដឹកនាំកម្លាំងចុះរុះរើកាត់បង្គោលស្លាកប៉ាណូ ចាក់រឹងមាំ លើចំណីផ្លូវសហព័ន្ធរុស្ស៊ី ដើម្បីបម្រើជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ និងធ្វើការណែនាំកុំឲ្យដាក់លក់ឬដាំបង្គោលស្លាកប៉ាណូរំលោភលើចិញ្ចើមផ្លូវសាធាណៈបន្តទៀត។

លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌបានមានប្រសាសន៍ថា ដោយមានការណែនាំពីលោក បុឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខដោយឲ្យលោកដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីនេះឲ្យមានសោភ័ណ្ឌភាពល្អ ព្រោះផ្លូវនេះមានថ្នាក់ដឹកនាំឆ្លងកាត់ស្ទើររាល់ថ្ងៃ ដូច្នេះយើងត្រូវតែធ្វើណែនាំនិងរៀបចំឲ្យបានល្អ។

ក្នុងកិច្ចប្រតិបត្តិការខាងលើ ការចុះអនុវត្តន៍រៀបចំសណ្ដាប់ធ្នាប់ មន្រ្តីអាជ្ញាធរអាជ្ញាធរខណ្ឌបានហៅក្រុមអ្នកលក់និងលើកស្លាកប៉ាណូរំលោភចិញ្ចើមផ្លូវមកណែនាំ និងសូមឲ្យមានការសហការណ៍ជាមួយអាជ្ញាធរដើម្បីសោភ័ណ្ឌភាពទីក្រុងនិងក៏ដើម្បីសណ្ដាប់ធ្នាប់សង្គម៕

ha-1 ha-3 ha-4 ha-2 ha-5 ha-6

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print