គ្រោះថ្នាក់ចរាចរណ៍តាំងពីពាក់កណ្ដាលខែតុលារហូត មកដល់ពេលនេះនគរបាលខេត្តសៀមរាបរកអត្តសញ្ញាណជនបង្កមិនទាន់ឃើញ

ចែករំលែក៖

‎ខេត្តសៀមរាប៖ ‎នគរបាលនៅតែមិនទាន់អាច នាំខ្លួន និងបញ្ចេញអត្តសញ្ញាណអ្នកបើកបរ រថយន្ត Toyota Prius ដែលបុករ៉ឺម៉កម៉ូតូ បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និង ០៩នាក់រងរបួសនៅឡើយទេ បើទោះបីជាបានបញ្ជាក់ថា មានអ្នកតំណាងភាគីរថយន្ត ចូលមកចារសំណងរដ្ឋប្បវេណី ជាមួយជនរងគ្រោះ និងបញ្ចប់ហើយក្ដី។

‎

‎រហូតមកដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅតែមិនទាន់អាច នាំខ្លួន និងបញ្ចេញអត្តសញ្ញាណអ្នក បើកបររថយន្ត Toyota Prius ដែលបុករ៉ឺម៉កម៉ូតូ បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និង ០៩នាក់រងរបួសនៅឡើទេ បើទោះបីជាបានបញ្ជាក់ថា មានអ្នកតំណាងភាគីរថយន្ត ចូលមកចារសំណងរដ្ឋប្បវេណី ជាមួយជនរងគ្រោះបញ្ចប់ហើយក្ដី។

‎

‎យោងតាមការឱ្យដឹងពីស្នងការដ្ឋាននគរបាលខេត្ត សៀមរាបថា មានករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៥:១០នាទី ចំណុចមុខហាងលក់គ្រឿងសំណង់ ហូយសុចិន្តា ស្ថិត នៅភូមិ គ្រួសសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប លើផ្លូវសម្ដេចហ៊ុនសែនសន្តិភាព (ផ្លូវបេតុងក្រវាត់ក្រុង) រវាងរថយន្ត និងម៉ូតូសណ្ដោងរុឺម៉ក។

‎

‎ប្រភពដដែលបានបន្តថា រថយន្ត១គ្រឿង ម៉ាក Toyota Prius hybrid ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BB- 3816 បើកបរក្នុងល្បឿនលឿន និងមិនប្រកាន់ស្ដាំទិស ដៅពីលិចទៅកើត (ក្រោយបុកអ្នកបើកបររថយន្តបានចុះពីរថយន្តគេចចេញពីកន្លែងកើតហេតុទៅបាត់) បានបុកម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងម៉ាក Honda Winer ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1T-9088 បើកដោយឈ្មោះ យ៉ែម សុវន ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ទិសដៅពីកើតទៅលិច ដែលមានមានអ្នករួមដំណើរចំនួន០៩នាក់។

‎

‎ប្រភពបានបន្ថែមថា ករណីគ្រោះថា្នក់ខាងលើបណ្ដាលអោយ ស្លាប់ មនុស្ស១នាក់ ឈ្នោះ យ៉ែម សុវន អ្នក បើកបរម៉ូតូសណ្ដោងរុឺម៉ក (ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប) របួសធ្ងន់មនុស្ស២នាក់ របួសស្រាលមនុស្ស៧នាក់ ខូចខាតរថយន្តធ្ងន់១គ្រឿង និងម៉ូតូសណ្ដោងរុឺម៉កធ្ងន់១គ្រឿង។

‎

‎ប្រភពបានបញ្ជាក់ថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវនិងកំណត់អត្តសញ្ញាណអ្នកបើកបររថយ្តរួចមក នៅថ្ងៃដដែលតំណាងអ្នក បើកបររថយន្ត Toyota Prius hybrid ខាងលើ បានចូលមកចចារសំណងរដ្ឋប្បវេណី ជាមួយជនរងគ្រោះជាបន្តបន្ទាប់ រហូតការសម្របសម្រួលត្រូវបានបញ្ចប់គ្រប់ភាគីនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ហើយភាគីរងគ្រោះទាំងអស់បានដកពាក្យបណ្ដឹងរួចរាល់តាមនីតិវិធី ។

‎

...

‎ប្រភពបានអះអាងបញ្ជាក់បន្ថែមថា ចំពោះសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ខាងលើ បីទោះបញ្ចប់សំណងរដ្ឋប្បវេណីរួចហើយក្តី ក៍បច្ចុប្បន្ននេះសមត្ថកិច្ចជំនាញនៅតែកំពុងតាមចាប់ខ្លួនអ្នកបើកបរ យកមកអនុវត្តច្បាប់តាមនីតិវិធីដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print