នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពលួចម៉ូតូ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ÷ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៨:២៧នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ត្រង់ចំណុចក្រោមស្ពានជ្រោយចង្វារ ផ្លូវជាតិលេខ០៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណី លួច(ម៉ូតូ) កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០១:៣៥នាទីអាធ្រាត ត្រង់ចំណុចផ្ទះជួល ផ្លូវលំ ភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 

ជនសង្ស័យខាងលើមានឈ្មោះ ស៊ិន សុវណ្ណារិទ្ធ ហៅ រិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ។ សម្ភារៈដកហូតរួមមាន៖

-ម៉ូតូ ០១គ្រឿងម៉ាក ហុងដា សង់សេ១២៥ ពណ៍ខ្មៅ ឆ្នាំផលិត២០២៤ គ្មានស្លាកលេខ (បានប្រគល់ជូនជនរងគ្រោះ)

-ស្លាកលេខម៉ូតូចំនួន ០១សន្លឹក (កំពង់ឆ្នាំង 1J-8588)

...

 

បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើ យកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print