កីឡាករ ឯក ចំរើន ចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត

ចែករំលែក៖

ភ្នំពេញ៖ កីឡាករជម្រើសជាតិសូហ្វតឺ នី្នស ឯក ចំរើន ត្រូវបានអនុប្រធានមជ្ឈ មណ្ឌលជាតិហ្វឹកហ្វឺនកីឡាលោក សំ សុខយី តំណាងលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌល ជាតិហ្វឹកហ្វឺនកីឡាបានដឹកនាំមន្ត្រីក្រោម ឱវាទចុះសាកសួរសុខទុក្ខក្រោយពីបញ្ជូនទៅសម្រាកព្យាបាលនិងពិនិត្យមើលស្ថានភាពជំងឺកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យកាល់ម៉ែត ។

ប្រភពព័ត៌មានមន្ត្រីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថា កីឡាករ ឯក ចំរើន បានចាប់ផ្តើមឈឺកាលពីថ្ងៃទី១ ខែ តុលា ឆ្នាំ២០១៦ ដោយមានអាការក្តៅខ្លួនខ្លាំងនិងបានចូលសម្រាកព្យាបាលនៅមន្ទីរ ពេទ្យសម្ភពក្រុង ប៉ុន្តែដោយសារស្ថានភាពជំងឺកាន់តែធ្ងន់ទៅៗទើបមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាសម្រេចបញ្ជូនកីឡាកររូបនេះទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ។

តាមសម្តីលោកគ្រូពេទ្យរបស់មន្ទីរពេទ្យកាល់ម៉ែតបានបញ្ជាក់ក្រោយពីធ្វើរោគវិនិច្ឆ័យដោយការពិនិត្យថតសរីរាង្គកាយ អេកូ សាស្ត្រ និងតាមដានយ៉ាងយកចិត្តទុកដាក់នោះគឺកីឡាកររូបនេះមានជំងឺគ្រុនឈាម ដែលត្រូវសម្រាកព្យាបាលពី៥ថ្ងៃទៅមួយសប្តាហ៍ទើបបានជាសះស្បើយឡើងវិញ៕

sar-1 sar-3 sar-2

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print