មន្ត្រីការបរទេសកូរ៉េខាងជើងពីររូបប៉ុនប៉ងភៀសខ្លួនទៅកាន់ប្រទេសជប៉ុន

ចែករំលែក៖

សារព័ត៌មាន Kyodo របស់ជប៉ុនបានផ្សាយថា មន្ត្រីការបរទេសកូរ៉េខាងជើងពីររូបបានមានគម្រោងរត់ភៀសខ្លួនទៅកាន់ប្រទេសជប៉ុន។

សារព័ត៌ក្យូដូរបស់ជប៉ុន នៅថ្ងៃទី៥ខែតុលាបានផ្សាយថា បច្ចុប្បន្នមន្ត្រីការបរទេសកូរ៉េខាងជើងពីររូប នៅទីក្រុងប៉េកាំងបានព្យាយាមភៀសខ្លួនទៅកាន់ប្រទេសជប៉ុន។ តាមប្រភពព័ត៌មានខាងលើ មន្ត្រីការបរទេសកូរ៉េខាងជើងពីររូប បានបង្ហាញពីបំណងចង់ភៀសខ្លួនកាលពីចុងខែកញ្ញា ហើយរដ្ឋាភិបាលជប៉ុន និងចិនកំពុងតែពិភាក្សាលើបញ្ហាខាងលើ។

នៅក្នុងព្រឹត្តការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ កូរ៉េខាងជើងបានបញ្ជូនក្រុមសន្តិសុខ ទៅកាន់តំបន់ដែលកំពុងតែរងគ្រោះដោយទឹកជំនន់ជាប់ព្រំដែនប្រទេសចិន ដើម្បីរារាំងការរត់ភៀសខ្លួនចេញពីប្រទេសកូរ៉េខាងជើងចូលទៅកាន់ចិន ហើយបន្តទៅកាន់ប្រទេសទី៣ទៀត។

កាលពីថ្ងៃទី១ខែកញ្ញា សារព័ត៌មានយ៉ុងហាបរបស់កូរ៉េខាងត្បូងបានផ្សាយថា មន្ត្រីការបរទេសកូរ៉េខាងជើងបានភៀសខ្លួនពីកន្លែងធ្វើការនៅក្នុងប្រទេសរុស្ស៊ីទៅកាន់កូរ៉េខាងត្បូង ជាមួយក្រុមគ្រួរសារ ។ ការភៀសខ្លួននោះមានទាំងមន្ត្រីការបរទេសក្រោមឱវាទជាច្រើនរូបផងដែរ។

តាមសារព័ត៌មានលោកខាងលិចបានផ្សាយថា ការដែលពលរដ្ឋកូរ៉េខាងជើងបន្តភៀសខ្លួនទៅកាន់ប្រទេសជិតខាងដោយសារតែ ការរស់នៅក្នុងប្រទេសមិនមានសុវត្ថិភាព និងការខ្វះខាតគ្រប់បែបយ៉ាងទើបធ្វើឲ្យមន្ត្រីការបរទេសដែលធ្វើការនៅក្រៅប្រទេសមិនចង់វិលត្រឡប់ទៅស្រុកវិញឡើយ៕

gf

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print