ការស្វែងយល់អំពីកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន

ចែករំលែក៖

ប្រទេសចិន ៖ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែតុលា កិច្ចប្រជុំពេញអង្គលើកទី៥នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ នឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង។ កិច្ចប្រជុំពេញអង្គលើកនេះនឹងផ្តោតលើការសិក្សាស្រាវជ្រាវអំពីបញ្ហាសំខាន់ៗជាច្រើនទាក់ទងនឹងការជំរុញដោយឥតឈប់ឈរនូវការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយ។ ក្នុងឋានៈជាគណបក្សកាន់អំណាច បក្សកុម្មុយនីស្តចិនរៀបចំសមាជបក្សទូទាំងប្រទេសរៀងរាល់៥ឆ្នាំម្តង ដើម្បីជ្រើសរើសគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិថ្មី។ តាមរយៈកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមបក្ស ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំចាត់ចែងកិច្ចការសំខាន់ៗទាក់ទងនឹងបក្សនិងរដ្ឋ។ គួរឱ្យកត់សម្គាល់ថា កិច្ចប្រជុំពេញអង្គលើកទី៥នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ នេះមិនមែនអនុវត្តតាមបញ្ហាពិភាក្សាជាប្រពៃណីស្តីពី ការពិនិត្យនូវសំណើផែនការអភិវឌ្ឍន៍ជាតិប្រាំឆ្នាំទេ ប៉ុន្តែជាការផ្តោតលើការជំរុញដោយឥតឈប់ឈរនូវការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយវិញ។ ឆ្នាំ ២០២៦ គឺជាខួបលើកទី ១០៥ នៃការបង្កើតបក្សកុម្មុយនីស្តចិន ហើយក៏ជាឆ្នាំដំបូងនៃផែនការអភិវឌ្ឍន៍ជាតិប្រាំឆ្នាំលើកទី ១៥ ផងដែរ ភារកិច្ចនានានៃកំណែទម្រង់ និងការអភិវឌ្ឍ បាននិងកំពុងអនុវត្តដោយគ្រប់ជ្រុងជ្រោយ។ ការចាត់ទុក “ការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយ” ជាប្រធានបទស្នូលសម្រាប់ធ្វើកិច្ចពិភាក្សា បានឆ្លុះបញ្ចាំងពីការរៀបចំចាត់ចែងជាយុទ្ធសាស្ត្ររយៈពេលវែងរបស់បក្សកុម្មុយនីស្តចិនក្នុងការពង្រឹងការកសាងរបស់ខ្លួន។ ក្នុងដំណើរអស់រយៈមួយសតវត្សរ៍ ការជំរុញដោយឥតឈប់ឈរនូវការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយរបស់បក្សកុម្មុយនីស្តចិន គឺជាការធានាជាមូលដ្ឋានផ្នែកនយោបាយ សម្រាប់គណបក្សកុម្មុយនីស្តចិនក្នុងការដឹកនាំការធ្វើទំនើបកម្មតាមបែបផែនចិន និងការស្តារភាពរុងរឿងដ៏មហិមាឡើងវិញរបស់ប្រជាជាតិចិន៕

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print