សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក និងសម្ដេច ម៉ែន សំអន ជាព្រះរាជាធិបតីភាព ក្នុងពិធី បួងសួង សុំ សេចក្តីសុខ សេចក្តីចម្រើន ជូនជាតិ និងមាតុភូមិ នៅមុខព្រះអង្គដងកើនិងនៅវត្ដភ្នំដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយាង និងអញ្ជើញជាព្រះរាជាធិបតីភាពក្នុងពិធី បួងសួង សុំ សេចក្តីសុខ សេចក្តីចម្រើន ជូនជាតិ និងមាតុភូមិ នៅព្រះអង្គដងកើ និងនៅវត្តភ្នំដូនពេញ នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។
‎ ពិធីបួងសួងនេះ ក៏បានការអញ្ជើញពីសំណាក់ សម្តេច កិត្តិ សង្គហ បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រតិភូអមដំណើរបានអញ្ជើញ អុជ ធូប ថ្វាយ គ្រឿង សក្ការៈ នៅ ព្រះអង្គ ដងកើ ព្រះ គម្លង់ លោកតាដំបងដែក លោកតាព្រះចៅ ព្រះវិហារតូច ។
‎. ក្នុងពិធីនោះ សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក និងសម្តេច កិត្តិ សង្គហ បណ្ឌិត ម៉ែន សំអន ក៏បាន បួងសួង ដល់ វត្ថុ ស័ក្តិសិទ្ធិ ក្នុង លោក គុណបុណ្យ ព្រះ រតនត្រ័យ មាន ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទេវតា ថែរក្សា ព្រះ ស្វេត ឆ័ ត្រ ទេវតា ថែរក្សា ចក្រវាល តាម ជួយ អភិបាល ប្រោះព្រំ បីបាច់ ថែរក្សា និង ប្រសិទ្ធ ពរជ័យ ដល់ សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាង កញ្ញា និង ប្រជាពលរដ្ឋ នៅ ទូទាំងប្រទេស បាន សមប្រកប តែ សេចក្តីសុខ សេចក្តី ចម្រើន វិបុល សុខ ជៀស ផុត ពី ជំងឺ ឧបទ្រពចង្រៃ ជៀស ផុត ពី គ្រោះធម្មជាតិ ផ្សេងៗ មាន ទេសចរណ៍ ចូល មក ទស្សនា កម្ពុជា កាន់តែ ច្រើន សូមឱ្យកងកម្លាំងប្រដាប់អាវុធ ឈរជើង ជួរមុខតាមបន្ទាត់ ព្រំដែន កម្ពុជា – ថៃ មាន សុខភាព ល្អ និង ទទួល បាន ជោគជ័យ ក្នុង ការ ការពារ បូរណភាព ទឹកដី សូម ឲ្យ សម្រេច រាល់ បំណង ប្រាថ្នា ទទួលជោគជ័យ គ្រប់ ការងារ និង សម្រេច បាន នូវ វឌ្ឍនភាព ថ្មីៗ បន្ត ទៅ ទៀត។ ពិសេស សូមឲ្យដំណើរការនៃកិច្ចប្រជុំលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ ដំណើរការទៅដោយរលូន ប្រកបដោយសុខសុវត្ថិភាព និងទទួលបានជោគជ័យ៕

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print