លោក អ៊ិត សំហេង ចែករំលែក អំពី «ការចូលរួមក្នុងការងារចលនាមហាជន ដើម្បីបុព្វហេតុជាតិ និងប្រជាជនក្រោម ការដឹកនាំរបស់សម្តេចតេជោ អគ្គមគ្គុទេសក៍ជាតិដ៏ឆ្នើម»

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦នេះ កម្មាភិបាលជំនាន់ក្រោយ បានស្តាប់ការចែករំលែក អំពី «ការចូលរួមក្នុងការងារចលនាមហាជន ដើម្បីបុព្វហេតុជាតិ និងប្រជាជនក្រោម ការដឹកនាំរបស់សម្តេចតេជោ អគ្គមគ្គុទេសក៍ជាតិដ៏ឆ្នើម» របស់ លោក អ៊ិត សំហេង។ នៅក្នុងដំណើរជីវិត និងការងារនយោបាយជាង ៤ទសវត្សរ៍ ស្នាដៃ និងការរួមចំណែករបស់ ពូ ក្នុងវិស័យសង្គមកិច្ច ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាជន ស្របតាមតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។

កន្លងមក វេទិកា «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» បានទទួលការចែករំលែកដ៏មានតម្លៃពីវាគ្មិនកិត្តិយសជាសាក្សីរស់នៃប្រវត្តិសាស្ត្រ រួមមាន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ, លោក ខៀវ កាញារីទ្ធ និង លោក ណាំ ទុំ។ នេះគឺជាឱកាសផ្សារភ្ជាប់អន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងអ្នកបន្តវេនជំនាន់ក្រោយ ហើយក៏ជាឱកាសត្រងត្រាប់រៀនសូត្រផ្ទាល់ពីបទពិសោធជាក់ស្តែង និងពុទ្ធិរបស់ចាស់ទុំ ដែលជាមេរៀន កញ្ចក់ឆ្លុះបញ្ចាំង និងជាត្រីវិស័យតម្រង់ទិសសម្រាប់ជំនាន់ក្រោយបន្តអនុវត្តទៅមុខ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print