ជាងក្រឡឹងម្នាក់ រអិលជើងចូលម៉ាស៊ីនក្រឡឹង ខណៈឈរក្រឡឹងបណ្តាលអោយស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តស្ទឹងត្រែង÷ ព្រឹកថ្ងៃ២៥ ខែតុលា ឆ្នាំ២០២៦មានករណីជាងក្រឡឹងម្នាក់ រអិលជើងចូលម៉ាស៊ីនក្រឡឹង

ខណៈឈរក្រឡឹង បណ្តាលអោយស្លាប់ភ្លាមៗនៅនឹង
កន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទី ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ក្នុងភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ប្រភពពីអ្នករស់នៅទល់មុខផ្ទះកើតហេតុបានប្រាប់ ឲ្យ ដឹងថា មុនពេលកើតហេតុគាត់បានឃើញជាងក្រឡឹងកំពុងឈរក្រឡឹងដូចសព្វដង។ ក្រោយមកទៀតក៏ស្រាប់តែឮសម្លេងស្រែក ភ្លាមនោះគាត់ក៏បានឃើញជាងក្រឡឹងបោកក្បាលជាមួយម៉ាស៊ីនក្រឡឹង គាត់ ក៏បានស្ទុះឆ្លងថ្នល់រត់ទៅទាញបារ៉ែតបិទដើម្បីឲ្យម៉ាស៊ីន
ឈប់ដំណើរការ ប៉ុន្តែជាអកុសលជាងក្រឡឹងបានស្លាប់
បាត់បង់ជីវិតទៅហើយ។

សពជនរងគ្រោះឈ្មោះ ម៉ុន ចាន់ដា ( ហៅចេក )
អាយុ៣២ឆ្នាំ មុខរបរជាជាងក្រឡឹងគ្រឿងម៉ាស៊ីន
មានស្រុកកំណើតនៅខេត្តកំពង់ចាម មកជួលផ្ទះដើម្បី
ប្រកបមុខរបររកស៊ី ជាជាងក្រឡឹងនៅខេត្តស្ទឹងត្រែង។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានកម្លាំងជំនាញយកមក
រក្សាទុកនៅទីបច្ឆា ក្រុងស្ទឹងត្រែង ដើម្បីរង់ចាំសាច់ញាតិ
មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅ ខេត្តកំពង់ចាម៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print