ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឱ្យរងរបួសស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរស២នាក់ជិះម៉ូតូបុកគ្នាពេញទំហឹងបណ្តាលឱ្យរងរបួសទាំងសងខាងត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ ជួយលាងរបួសឱ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧និង៤៣នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ហង្ស ហ៑ុន ភេទប្រុស អាយុ៣៤ឆ្នាំ រងរបួសដៃនិងជេីង(របួសស្រាល) មានអាសយដ្ឋាននៅភូមិអូរចិញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកេីតទៅលិច លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួស។

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ជួយជូតលាងរបួសរួចរាល់ហេីយគាត់សុំត្រឡប់ទៅផ្ទះវិញដោយខ្លួនឯង៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print