ឃាត់ខ្លួនមុខសញ្ញា០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នឹងមានដីកាបង្គាប់ឱ្យចាប់ខ្លួន

ចែករំលែក៖

កំពង់ស្ពឺ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន នឹងមានដីកាបង្គាប់ឱ្យចាប់ខ្លួន ។

ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះបានធ្វេីដំណេីរនៅវេលាម៉ោង ២រសៀល ថ្ងៃទី២៥ ខែ តុលា ឆ្នាំ ២០២៦ ចំណុចព្រៃខាងត្បូងភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ 

ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សាវ សុភក្តី  អធិការ នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ នៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៦ មានប្រជាពលរដ្ធរាយការណ៍ថានៅចំណុចព្រៃខាងត្បូងភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ តែងតែមានមុខសញ្ញាជួញដួរ និងប្រើប្រាស់គ្រឿងញៀនចេញចូលជាប្រចាំ ពេលទទួលបានព៌ត័មានខាងលើ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានចុះទៅដល់ទីតាំងខាងលើ បាន ឃាត់មុខសញ្ញា សង្ស័យ ចំនួន ២ នាក់ :

  ១. ឈ្មោះ ម៉ៅ ច្រឹង  ភេទប្រុស អាយុ ៣៧ ឆ្នាំរស់នៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ( មុខសញ្ញាមានដីកាបង្គាប់ឪ្យចាប់ខ្លួន-ឃុំខ្លួនចំនួន២ ដីកា

ដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន លេខ ៤១៨ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤  នៃសាលាដំបូងខេត្តកំពង់ស្ពឺ។ 

– ដីកាបង្គាប់ឪ្យចាប់ខ្លួន- ឃុំខ្លួន លែខ ៥១២ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦  នៃសាលាដំបូងខេត្តកំពង់ស្ពឺ ។ 

  ២. ឈ្មោះ មុត ដា ហៅ ថន ភេទប្រុស អាយុ ៣២ ឆ្នាំរស់នៅភូមិទំនប់បាក់ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ។ 

     ជាក់ ស្ដែង កម្លាំង សមត្ថកិច្ចបាន ឃាត់ និង ត្រួតពិនិត្យ ឆែកឆេរ រកឃេីញ ម្សៅ ក្រាម ពណ៌ សសង្ស័យជាគ្រឿងញៀន ចំនួន ០១ កញ្ចប់មធ្យម,ម៉ូតូ ១ គ្រឿង,ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

...

ករណីខាងលើនេះ ជំនាញកំពុងសាកសួរ និងចាត់ការតាមនីតិវិធីបន្ត ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print