ភ្ញាក់ផ្អើល! បុរសភេទទី៣ម្នាក់ស្លាប់ក្នុងបន្ទប់ជួល ក្រោយមានជម្លោះជាមួយគូស្នេហ៍

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញមនុស្សម្នាក់ស្លាប់ក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ ២:៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។

 

តាមការរៀបរាប់របស់គូស្នេហ៍របស់អ្នកស្លាប់ មុនពេលកើតហេតុ អ្នកទាំងពីរធ្លាប់មានជម្លោះជាមួយគ្នាជាច្រើនដង។ ក្រោយមក គូស្នេហ៍បានចាកចេញពីបន្ទប់ជួលទៅផ្ទះប្អូន។ ប្រមាណ ១០ នាទីក្រោយមក ក៏មានការប្រទះឃើញហេតុការណ៍ដ៏សោកសៅនេះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នករស់នៅក្បែរខាង។

 

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងហ៊ុំព័ទ្ធទីតាំង រួចទាក់ទងទៅមន្ត្រីជំនាញផ្នែកកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះពិនិត្យ និងអនុវត្តនីតិវិធីជំនាញ។

...

 

បន្ទាប់ពីបញ្ចប់ការពិនិត្យ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំពិធីបុណ្យតាមប្រពៃណី ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print