សមត្ថកិច្ចស្រាវជ្រាវនិងបង្រ្កាបមុខសញ្ញាសង្ស័យក្នុងអំពើឃាតកម្មគិតទុកជាមុន បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺចាត់ការបន្ដ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ សមត្ថកិច្ចទទួលបានព័ត៌មានស្ដីពីករណីប៉ុនប៉ងឃាតកម្មនៅតំបន់សេដ្ឋកិច្ចពិសេស “គុនតៃខនស្ត្រាក់សិន ” ក្នុងភូមិឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ រីឯ ជនរងគ្រោះមានឈ្មោះ ឆោម ឌីណា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិទន្លេកន្ទិល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងរបួសក្បាលធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកេតុមាលា អតីតមន្ទីរពេទ្យ ១-៧៩ ភ្នំពេញ ។

 

ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងបាន ការដឹកនាំចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងបានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ កម្លាំងនគរបាលបានធ្វើការសហការចុះដល់មូលដ្ឋាននិងឈានទៅកំណត់បានមុខសញ្ញាសង្ស័យជាអ្នកស្នាក់នៅជាមួយជនរងគ្រោះម្នាក់មានឈ្មោះ លាប សៀវភីង ភេទប្រុស អាយុ១៥ឆ្នាំ អ្នកធ្វើការជាមួយជនរងគ្រោះ (ជាសន្តិសុខយាមប្រេង)នៅក្នុងក្រុមហ៊ុន ។

 

លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ថា មូលហេតុដែលឈានដល់ការរៀបចំផែនការសម្លាប់ជនរងគ្រោះ ក៏ព្រោះតែជនសង្ស័យមានបំណងចង់បានអាវុធខ្លីនិងខ្សែករបស់ជនរងគ្រោះយកធ្វើជាកម្មសិទ្ធិ ។

 

ពេលឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញនិងដកហូតបាន ៖ អាវុធខ្លីម៉ាកGlok19 មួយដើម, ខ្សែ.កលោហធាតុ១ខ្សែ(មិនដឹងទម្ងន់)។

ជនសង្ស័យជាអ្នកស្នាក់នៅជាមួយជនរងគ្រោះនិងបានចេះប្រើប្រាស់អាវុធខ្លីដោយសារតែជនរងគ្រោះបង្រៀន ។

 

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងបានបញ្ជូនមកស្នងការដ្ឋាននគរបាល

ខេត្ដ(ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់) ដើម្បីបន្តនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print