ខេត្តព្រះសីហនុ÷ នៅព្រឹកថ្ងៃទី២៦ខែតុលា ឆ្នាំ២០២៦ មន្ត្រីនគរបាលស្រុកព្រៃនប់បានឲ្យដឹងថា នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង២និង១០នាទីទាបភ្លឺ នៅលើដងផ្លូវជាតិលេខ៣ ស្ថិតនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានអំពើលួច មានស្ថានទម្ងន់ទោស(ធាក់ប្លន់យកម៉ូតូ) មួយបានកើត ឡើងបង្កដោយជនសង្ស័យ១ក្រុម ជិះម៉ូតូចំនួន៤គ្រឿង បានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូម៉ាកនិច cross
ពណ៌លឿងលាយខ្មៅឆ្នាំផលិត ២០២៦ ពាក់ស្លាកលេខ ភ្នំពេញ1MQ-4601របស់ជនរងគ្រោះឈ្មោះលៀង បួយលេង ភេទស្រីអាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករត់តុខារ៉ាអូខេ ស្នាក់នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពេលជនរងគ្រោះកំពុងបើកបរម៉ូតូលើដងផ្លូវជាតិលេខ៣ តែម្នាក់ឯង។
ក្រោយពីធ្វើសកម្មភាពរួចក្រុមសង្ស័យបានយកម៉ូតូជិះរត់ឆ្ពោះទៅទិសដៅខេត្ត កំពត។
ក្រោយពីទទួលពត៍មាននេះភ្លាម ដោយមានការចង្អុល បង្ហាញពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងដឹកនាំបង្ហាញដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានដឹកនាំបញ្ជាកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលរេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបូកគោ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន ១នាក់ និងវត្ថុតាង(ម៉ូតូ១គ្រឿងជារបស់ជនរងគ្រោះ)។
បន្ទាប់មកក៏បានសហការពន្លាតដែនដីសមត្ថកិច្ចជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពតនិងកម្លាំងអធិការដ្ឋាននគរបាលក្រុងកែប និងអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ នៃស្នងការដ្ឋាននគរបាលខេត្តកែបឃាត់ខ្លួនក្រុមជនសង្ស័ុយជាបន្តបន្ទាប់ បានចំនួន៤នាក់បន្ថែមទៀត ដែលសរុបរួមជនសង្ស័យមានចំនួន៥នាក់រួមមាន៖
១-ឈ្មោះអ៊ុន សុភ័ក្រ្តា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតពិតប្រាកដ មានទីលំនៅ ភូមិ ដំណាក់ចង្អើរ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
២-ឈ្មោះ សុខ រក្សា ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ អូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។
៣-ឈ្មោះ មិន តុលា ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
៤- ឈ្មោះ ប៊ុន ហៃ ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ល្បើក ឃុំល្បើក ស្រុកឈូក ខេត្តកំពត។
៥-ឈ្មោះ ជិន លីហ៊ួ ភេទ ប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំ នៅភូមិរំពើន ឃុំស្តេចគង់ខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
ដករហូត-ម៉ូតូ២គ្រឿង (១គ្រឿងជារបស់ជនរងគ្រោះ) និងទូរស័ព្ទដៃ៥គ្រឿង ។
ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










