នគរបាលស្រុកព្រៃនប់បង្រ្កាបអំពើលួចមានស្ថានទម្ងន់ទោស(កាប់ប្លន់យកម៉ូតូ)នៅឃុំសាមគ្គី

ចែករំលែក៖

ខេត្តព្រះសីហនុ÷ មន្ត្រីនគរបាលស្រុកព្រៃនប់បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០១ និង ៣០ នាទី រំលងអធ្រាត្រ នៅចំណុចលើដងផ្លូវជាតិលេខ៣ ស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ ទោស កាប់ប្លន់យកម៉ូតូ មួយបានកើតឡើង បង្កដោយជនសង្ស័យមានគ្នា២នាក់ ។

ប្រភពបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សៀន សឿន បានស្រែកឲ្យជនរងគ្រោះឈប់ម៉ូតូ ពេលជនរងគ្រោះកំពុងជិះម៉ូតូមានគ្នា០៣នាក់ រួចហើយជនសង្ស័យបានយកកាំបិតលៀម ដេញកាប់ក្រុមជនរងគ្រោះតែពុំបានកាប់ត្រូវទេ។ នៅពេលឃើញជនរងគ្រោះរត់ចោលម៉ូតូ ជនសង្ស័យឈ្មោះ ធឿន រត្ន័ ក៏ស្ទុះទៅអូសយកម៉ូតូរបស់ជនរងគ្រោះមកទុកក្នុងផ្ទះរបស់ខ្លួនតែម្តង។

ក្រោយពីទទួលពត័មាននេះភ្លាម ដោយមានការចង្អុល បង្ហាញពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នឹងដឹកនាំបង្ហាញដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានដឹកនាំបញ្ជាកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសាមគ្គី ស្រាវជ្រាវនិងឈានទៅឃាត់ជនសង្ស័យមានចំនួន២នាក់រួមមាន៖

១-ឈ្មោះ សៀន សឿន អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុនិងទី២-ឈ្មោះ ធឿន រត្ន័ អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រា កដ មានទីលំនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ដកហូតវត្ថុតាងរួមមាន៖ កំាបិតលៀម០១(គ្មានដង)និងម៉ូតូ១គ្រឿងជារបស់ជនរងគ្រោះ ។

...

ជនសង្ស័យទាំង២នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តតាមនីតិវិធីច្បាប់៕ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print