លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញដឹកនាំក្រុមការងារ បានសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

ចែករំលែក៖

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ រួមជាមួយក្រុមការងារ បានអញ្ជើញ សួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សម្តេច គឺជាឥស្សរជន និងជាអ្នកការទូតដ៏ឆ្នើមរបស់កម្ពុជា ដែលបានលះបង់ដើម្បីជាតិមាតុភូមិ និងប្រជាជន ជាច្រើនទសវត្សរ៍ តាំងពីសម័យសង្គមរាស្ត្រនិយម ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យការទូត និងការអភិវឌ្ឍប្រទេសជាតិ។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ថ្លែងថា ខ្ញុំសូមគោរពជូនពរ  សម្តេចឥស្សរវិទេសបញ្ញា ឆាប់បានជាសះស្បើយ និងមានសុខភាពល្អបរិបូរណ៍ ៕ 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print