ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែន សុខ បង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ក្នុងអំពើកាប់ប្ល.ន់ យកម៉ូតូ០៣គ្រឿងនៅខេត្តស្វាយរៀង!
អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាកម្លាំងផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នាថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៦:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានទទួលព័ត៌មាននិងមានការសហការពីជំនាញអធិការដ្ឋាននគរបាល
ខណ្ឌសែនសុខ បានស្រាវវជ្រាវការងារតាមជំនាញ ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមទាំងម៉ូតូ៣គ្រឿង ម៉ាកសេ125 ហុងដាឌ្រីម ២គ្រឿងគ្មានស្លាកលេខនិង១គ្រឿងទៀតមានស្លាកលេខ ពោធិ៍សាត់ 1N 1914 មកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ។ ជនសង្ស័យទាំង០៣ បានឆ្លើយសារភាពថា ម៉ូតូទាំង០៣គ្រឿង ខ្លួននឹងបក្ខពួកមានគ្នាច្រើននាក់ធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូនៅស្រុកស្វាយទាប កាលពីថ្ងៃទី ២៤ និង២៥ ខែតុលា ឆ្នាំ២០២៦ និង ០១គ្រឿងទៀតជាមធ្យោបាយធ្វើសកម្មភាពកា.ប់ប្លន់ហើយម៉ូតូ០១គ្រឿងនេះដែលជិះធ្វើសកម្មភាព ក៏ត្រូវបានជនសង្ស័យកាប់ប្លន់ពីជនរងគ្រោះផងដែរ។
ជនសង្ស័យទី១ ឈ្មោះ សៅ សំណាង ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ កោកស្វាង សង្កាត់អង្គុញ ករុងបាវិត ខេត្តស្វាយរៀង។
២ឈ្មោះ ចាន់ សំណាង ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោកស្វាង សង្កាត់អង្គុញ ករុងបាវិត ខេត្តស្វាយរៀង។
និងទី៣ ឈ្មោះ ផួង ចន្រ្ទា ភេទប្រុសអាយុ១៥ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រៃទប់ សង្កាត់អង្គុញ ករុងបាវិត ខេត្តស្វាយរៀង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើកសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌសែនសុខនិងប្រគល់ជូនសមត្ថកិច្ចខេត្តស្វសយរៀងដើម្បីបន្តនីតិវិធី៕
ដោយ៖ សីហា សែនសុខ










