ខេត្តមណ្ឌលគិរី÷ មន្ត្រីនគរបាលស្រុកពេជ្រាដាបានឲ្យ ដឹងនៅព្រឹកថ្ងៃទី ២៧ ខែតុលានេះថា ដោយអនុវត្តតាមអនុសាសន៍ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នង ការនគរបាលខេត្តមណ្ឌលគិរី ព្រមទាំងមានការសម្រប សម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មានការចូលរួមពីមេភូមិពូរាំងសមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំមួយ ។
កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នាវេលាម៉ោង១៥ និង ៣៥នាទី កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកពេជ្រាដា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៊ូស្រា បានចុះធ្វើការបង្ក្រាបករណី ជួញដូរ រក្សា ទុក ចាត់ចែងឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀនមួយកន្លែងនៅត្រង់ចំណុចផ្ទះរបស់ឈ្មោះ ជន សាំងហ៊ី ស្ថិតនៅភូមិពូរាំង ឃុំប៊ូស្រាស្រុកពេជ្រាដាខេត្តមណ្ឌលគិរី រហូតដល់ថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចយើងបានបន្តធ្វើការចាប់ឃាត់ ខ្លួនមុខសញ្ញាជនសង្ស័ពាក់ព័ន្ធ ជួញដូរ ចាត់ចែងឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន ៧នាក់ ។
ក្នុងកិច្ចប្រតិបត្តិការចុះបង្រ្កាបករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបន្តស្រាវជ្រាវដោយឃាត់ខ្លួនបានជនសង្ស័យបានសរុបចំនួន ១២នាក់។ រួមនិងសម្ភារៈប្រើប្រាស់ប្រព្រឹត្តបទល្មើសមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង១២នាក់ខាងលើ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគឿងញៀន កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការចាត់ការទៅតាមនីតិវិធី៕
ដោយ៖ សុរិយា










