ភ្នំពេញ:យោងតាមរបាយការណ៍របស់សមត្ថកិច្ចនារសៀលថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ១២:៤៥នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលការផែនការងារសន្តិសុខ លោកស្រី ឧត្តមសេនីយ៍ត្រី ឆេង សារ៉េត ស្នងការរង ទទួលការងារការិយាល័យផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ បានដឹកនាំកម្លាំងសហការជាមួយ គណៈបញ្ជាការរដ្ឋបាលខណ្ឌសែនសុខ និងដោយមានការសម្របសម្រួលនីតិវិធី ពីលោកស្រី ផាន់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណី ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចន៍ និងអន្តរការរវាងអ្នកសុំកូន និងស្រ្តីពពោះ ស្ថិតនៅ បន្ទប់ខុនដូ ចំនួន ០២បន្ទប់ នៃអគារខុនដូរបូរីសែនសុខ អាគារC ផ្លូវបេតុង ភូមិ ទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
» រកឃើញមានជនបរទេស ចំនួន ០៥នាក់ស្រី ក្នុងនោះមាន ៖
– ជនជាតិចិន ចំនួន ០១នាក់ស្រី ជាអ្នកចាត់ចែង និងរៀបចំមើលថែឲ្យមានការពពោះ។
– ជនជាតិរៀតណាម ចំនួន ០៤នាក់ស្រីព្រមទាំងដកហូតវត្ថុតាង មួយចំនួន។
បច្ចុប្បន្នកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕ជ្រោយពេជ្រ











