បង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាប្រុស-ស្រី ១៣នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀននៅស្រុកភ្នំស្រួច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ ទោ ហ៊ាង ឈាងលី ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀនថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៦និង៣០នាទី នៅចំណុចភូមិព្រែវៀវ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលស្រុកសំរោងទង កម្លាំងនគរបាលស្រុកភ្នំស្រួច នឹងកម្លាំងនគរបាលស្រុកបសេដ្ឋ បានធ្វើការបង្ក្រាបមុខសញ្ញាសង្ស័យពាក់ពន្ធ័និងគ្រឿងញៀនបានចំនួន ១៣នាក់ស្រី០៤នាក់៖

 

១-ឈ្មោះ ស៊ន មករា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិជ័យថ្មី ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

២-ឈ្មោះ ឆោម ប៊ុនរ៉ុង ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិគ្រៀលបួស ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

៣-ឈ្មោះ អុី ស្រីនិច្ជ ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅភូមិត្រពាំងគ្រួស ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

៤-ឈ្មោះ ឆុន យូរី ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិគ្រៀលបួស ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

៥-ឈ្មោះ គង់ ដាវ ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅភូមិគ្រៀលបួស ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

៦-ឈ្មោះ ធឿន ធុយ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិគ្រៀលបួស ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

៧-ឈ្មោះ វ៉ាត សារីន ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិគ្រៀលបួស ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

៨-ឈ្មោះ នួន ដាវីត ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិក្រាំងថ្នល់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

៩-ឈ្មោះ ហ៊ុយ វិស្នុក ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិតាព្រះ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

១០-ឈ្មោះ ម៊ុយ ឧត្ដម ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិព្រៃវៀវ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

១១-ឈ្មោះ ម៉ៅ តុលា ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិព្រៃវៀវ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

១២-ឈ្មោះ ទូច សុជាតា ភេទស្រី អាយុ ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិព្រៃវៀវ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

១៣-ឈ្មោះ ជុំ លាភ ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិស្រែត្រពាំង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

 

វត្ថុតាងដកហូតរួមមាន៖

១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១៦កញ្ចប់តូច។

២-ទូរស័ព្ទដៃចំនួន ៧គ្រឿង។

៣-ម៉ូតូចំនួន ២គ្រឿង។

 

ករណីនេះការិយាល័យជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print