សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពង្រឹងមុខវិជ្ជាអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ដើម្បីការពារកុំឱ្យកើតមានករណី កូនខ្មែរ មិនចេះសរសេរ មិនចេះអានអក្សរខ្មែរ

ចែករំលែក៖

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ខណះអញ្ជើញជាអធិបតី “សំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣” បានមានប្រសាសន៍ ណែនាំឱ្យពង្រឹងមុខវិជ្ជាអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ដើម្បីការពារកុំឱ្យកើតមានករណី កូនខ្មែរ មិនចេះសរសេរ មិនចេះអានអក្សរខ្មែរ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំខ្លាំងណាស់ក្នុងការកសាងសង់សាលារៀននៅមូលដ្ឋានបណ្ដារាជធានី ខេត្ត ប៉ុន្ដែល្បឿននៃការកសាងនេះយឺតជាងល្បឿននៃកំណើនរបស់ប្រជាជន ដូច្នេះរដ្ឋាភិបាលត្រូវដាក់គោលនយោបាយឱ្យចំគោលដៅតែម្ដង ខណៈសាលារៀនសម្ដេចបានឱ្យកែទម្រង់ឱ្យ គឺឱ្យមានស្ដង់ដាតែមួយនៅគ្រប់កន្លែងទាំងអស់។ សម្ដេចធិបតី បានលើកឡើងថា និយាយពីវិស័យអប់រំ គឺបញ្ហាសព្វថ្ងៃមានពីរ ៖

១- ខ្វះអគារ

២- ខ្វះគ្រូ។

ឥឡូវរាជរដ្ឋាភិបាលកំពុងឱ្យក្រសួងធ្វើបច្ចុប្បន្នភាព ថាតើសាលាទាំងអស់មានប៉ុន្មាន នៅកន្លែងណាខ្លះ មួយកន្លែងៗ មានសិស្សប៉ុន្មាន អគារថ្នាក់រៀនប៉ុន្មាន? សមមាត្ររវាងសិស្ស និងបន្ទប់? យើងខិតខំធ្វើហើយ តែល្បឿនយឺតជាងប្រជាជន ដែលកាន់តែមានការកើនឡើង។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការដោះស្រាយបញ្ហាខ្វះអគារសិក្សា, សម្ដេចបានឱ្យឯកឧត្តមរដ្ឋមន្រ្ដីក្រសួងអប់រំធ្វើឡើងបច្ចុប្បន្នភាពជូនសម្ដេច ហើយក្រុមការងារពាក់ព័ន្ធលើការអនុវត្តការងារនេះ សម្ដេចបានណែនាំរួចហើយ ដើម្បីធ្វើការងារជាមួយគ្នា ក្នុងនោះត្រូវឱ្យដឹងសិនថា តើសាលាទាំងអស់បច្ចុប្បន្នមានប៉ុន្មាន នៅកន្លែងណាខ្លះ ហើយមួយកន្លែងៗមានសិស្សប៉ុន្មាន មានអគារថ្នាក់រៀនប៉ុន្មាន ហើយសមមាត្ររវាងចំនួនសិស្ស ទៅនឹងបន្ទប់ចំនួនប៉ុន្មាន ។

សម្តេចបញ្ជាក់ថា ៖ ការសាងសង់អគារសិក្សាថ្មី គឺប្រើស្តង់ដារតែមួយប៉ុណ្ណោះ មិនថាសាលានោះនៅទីក្រុង ខេត្ត ឬជនបទនោះឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print