សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ធនធានមនុស្សគឺជាគន្លឹះនៅក្នុងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «ធនធានមនុស្ស គឺជាអាទិភាពទីមួយ របស់ប្រទេសជាតិ គ្មានអ្វីមានតម្លៃជាងមនុស្សនោះទេ។ ធនធានមនុស្សគឺជាគន្លឹះនៅក្នុងការអភិវឌ្ឍប្រទេសដោយចីរភាព»។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតី “សំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣” នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងការអភិវឌ្ឍធនធានមនុស្ស មានគោលដៅបីសម្រាប់រាជរដ្ឋាភិបាល ទី១-សុខភាព ទី២-ចំណេះដឹង និងបំណិន និងទី៣-ជីវភាព ដោយផ្ដោតខ្លាំងទៅលើការងារដែលរាជរដ្ឋាភិបាលបានរៀបចំ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print