សមត្ថកិច្ចកំពុងស្រាវជ្រាវករណីជនមិនស្គាល់មុខលួចដុតបំផ្លាញសាលាឆាន់វត្តពោធិ៍ក្នុងស្រុកបរសេដ្ឋ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចបានរាយការណ៍អំពីករណីជនមិនស្គាល់មុខ លួចដុតបំផ្លាញសាលាឆាន់ វត្តពោធិ៍ ខូចខាតព្រះពុទ្ធរូប ១២អង្គ និងសម្ភារៈជាច្រើន នៅស្រុកបសេដ្ឋ។ ខណៈសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវយ៉ាងក្តៅគគុក ដើមី្បស្វែងរកជនបង្កមកផ្តន្ទាទោសតាមផ្លូវច្បាប់ ក្រោយហេតុការណ៍កើតឡើងកាលពីទៀបភ្លឺនៅវត្តពោធិ៍ ភូមិពោធិ ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

 

សមត្ថកិច្ចបានឲ្យដឹងថា ទីអារ៉ាមវត្តពោធិ៍ ដែលជាទីកន្លែងគោរពសក្ការៈរបស់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ស្ថិតនៅភូមិពោធំ ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានជនមិនស្គាល់មុខ លួចដុតបំផ្លាញបង្កជាអគ្គិភ័យ កាលពីវេលាម៉ោងជាង ០៤:០០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។

 

របាយការណ៍បឋមនៃទំហំការខូចខាត៖ ព្រះពុទ្ធរូប៖ ត្រូវអគ្គិភ័យឆាបឆេះខូចខាត ចំនួន ១២ អង្គ, សម្ភារប្រកបពិធី៖ កម្រាលគង់ ចំនួន ១៤, កម្រាលព្រំចំនួន ១២ ខ្សែ, ទៀនធំៗ ចំនួន ០៣ គូនិងឧបករណ៍បំពងសំឡេង និងអគ្គិសនី៖ ធុងបាស់ធំៗ ចំនួន ០២, មេក្រូ ចំនួន ០១ ឈុត, កង្ហារ ចំនួន ០៦ គ្រឿង, ឆព្វណ្ណរង្ស៊ី ចំនួន ០៤ គ្រឿង ព្រមទាំងខូចខាតសម្ភារៈប្រើប្រាស់ជាច្រើនទៀត។

 

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ និងអាជ្ញាធរមូលដ្ឋាន កំពុងចុះពិនិត្យទីតាំងកើតហេតុ ដើមី្បប្រមូលភស្តុតាង និងបើកការស្រាវជ្រាវយ៉ាងសកម្ម ក្នុងគោលបំណងតាមស្វែងរកមុខសញ្ញជនបង្ក យកមកចាត់ការតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print